មន្ត្រីទីក្រុងគីវ៖ ទាហានអឺរ៉ុប នៅអ៊ុយក្រែន អាចធានាកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគត

2024/12/13 11:42:29 pm        45


មន្ត្រីជាន់ខ្ពស់ទីក្រុងគីវ កាលពីថ្ងៃព្រហស្បតិ៍ (ទី១២ ខែធ្នូ) បាននិយាយថា ការដាក់ពង្រាយកងទ័ពអឺរ៉ុប ក្នុងប្រទេសអ៊ុយក្រែន អាចជួយធានាដល់កិច្ចព្រមព្រៀង នាពេលអនាគត ដែលមានគោលបំណងឲ្យទទួលបាននូវសន្តិភាព ក្នុងសង្គ្រាមជិត ៣ឆ្នាំជាមួយរុស្ស៊ី។

គួរបញ្ជាក់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានពិភាក្សាគ្នាអំពីគំនិតនៃការដាក់កងទ័ពបរទេស នៅអ៊ុយក្រែន ក្នុងករណីមានបទឈប់បាញ់ អំឡុងពេលពិភាក្សាគ្នា កាលពីថ្ងៃទី១២ ខែធ្នូ បើទោះជាលោក Tusk បានព្រមានថា ទីក្រុងវ៉ាសូវី បច្ចុប្បន្នមិនទាន់មានផែនការបែបនេះក៏ដោយ។

ការពិភាក្សានេះបានកើតឡើងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ជំរុញឲ្យមានបទឈប់បាញ់យ៉ាងឆាប់រហ័ស ដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅពេលដែលលោកចូលកាន់តំណែង ក្នុងខែមករា។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានប្រាប់សារព័ត៌មាន AFP ថា ទីក្រុងគីវ បើកចំហ ចំពោះ «គំនិតទាំងអស់» ដែលអាចជួយធានាសន្តិភាព នាពេលអនាគត ក្នុងនោះរួមទាំង «ក្រុមយោធា« ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។

ប្រភពនោះបានប្រាប់សារព័ត៌មាន AFP ថា៖ «ប្រធានាធិបតីរុស្ស៊ី លោក (Vladimir) Putin តែងតែរំលោភបទឈប់បាញ់ ដោយលោកបានធ្វើរាប់សិបដងមកហើយ មិនត្រឹមតែនៅអ៊ុយក្រែនប៉ុណ្ណោះទេ។ នោះហើយជាមូលហេតុដែលយើងត្រូវការការធានា ហើយវត្តមានរបស់កងកម្លាំងយោធាអាចជាផ្នែកមួយ ក្នុងចំណោមការធានាទាំងនោះ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm