លោក ណេតាន់យ៉ាហ៊ូ ថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ថា សេរីភាព និងសន្តិភាព នឹងកើតឡើង លឿនជាងមនុស្សគិតទៅទៀត

2024/12/14 12:08:02 am        125

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់នៅក្នុងសារជាវីដេអូ ជាមួយនឹងការធានាថា ប្រទេសរបស់លោក ចង់បានសន្តិភាព ហើយបាននិយាយថា អ៊ីរ៉ង់នឹងមានសេរីភាព «លឿនជាងមនុស្សគិតទៅទៀត»។

លោកបានថ្លែងជាភាសាអង់គ្លេសថា៖«ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់៖ អ៊ីស្រាអែល ចង់បានសន្តិភាព។ យើងចង់បានសន្តិភាពជាមួយអ្នក ដែលពិតជាចង់បានសន្តិភាពជាមួយយើង ហើយខ្ញុំមិនមានការងឿងឆ្ងល់ថា អ្នក គឺប្រជាជនអ៊ីរ៉ង់ ដឹងរឿងនេះទេ។ ខ្ញុំដឹងថា យើងចង់បានសន្តិភាពជាមួយអ្នក ចំណែកអ្នកចង់បានសន្តិភាពជាមួយយើងដែរ ប៉ុន្តែអ្នករងទុក្ខនៅក្រោមការគ្រប់គ្រងរបស់របបដែលធ្វើបាបអ្នក និងគំរាមកំហែងយើង អ្នកដឹងហើយថា របបនេះ ពិតជាធ្វើឲ្យអ្នកភ័យខ្លាច ហើយខ្ញុំដឹងថា ថ្ងៃណាមួយ របបនេះ នឹងផ្លាស់ប្តូរ អ៊ីរ៉ង់នឹងមានសេរីភាព។ ស្ត្រី ជីវិត សេរីភាព នោះ គឺជាអនាគតរបស់អ៊ីរ៉ង់ នោះគឺជាអនាគតនៃសន្តិភាព ហើយខ្ញុំមិនមានការងឿងឆ្ងល់ទេថា ពួកយើងនឹងដឹងថា អនាគតនេះ កើតឡើងលឿនជាងអ្វីដែលប្រជាជនគិតទៅទៀត។ ខ្ញុំដឹងហើយខ្ញុំជឿថា យើងនឹងប្រែក្លាយមជ្ឈិមបូព៌ាទៅជាសញ្ញានៃវិបុលភាព វឌ្ឍនភាព និងសន្តិភាព»។

វីដេអូនៃសុន្ទរកថារបស់លោក ដែលមានចំណងជើងរង ជាភាសាហ៊ីប្រ៊ូ (Hebrew) និងភាសាហ្វាស៊ី (Farsi) ត្រូវបានបង្ហោះ ទៅក្នុងគណនីរបស់លោកនាយករដ្ឋមន្ត្រី នៅលើបណ្តាញសង្គម X។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm