វៀតណាម​អរគុណ​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​កូវីដ​១៩​ដល់ខ្លួន

2021/10/29 05:18:25 pm        361

អនុរដ្ឋមន្រ្តី ក្រសួងសុខាភិបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាម ​លោក ជិន វ៉ាន់ធួន បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ជាពិសេស​សម្តេចតេជោ ​ហ៊ុន​ សែន ​ដែល​បាន​ផ្តល់​ជំនួយ​មនុស្ស​ធម៌​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​ ចំនួន ២០ម៉ឺនដូស​ដល់​ប្រទេស​វៀតណាម​ ខណៈជំនួយ​នេះបាន​បង្ហាញ​អំពី​សក្ខីភាព​របស់​កម្ពុជា​ក្នុង​ការ​ជួយ​ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​វៀតណាម​ក្នុង​ការ​កាត់បន្ថយ​ការ​ឆ្លង​នូវ​ជំងឺ​កូវីដ​១៩​។

ថ្លែង​ក្នុង​ពិធីប្រ​គល់ ​និង​ទទួល​នូវ​វ៉ាក់​សាំង​ប្រភេទ​ស៊ីណូហ្វាម ​ចំនួន​២០​ម៉ឺន​ដូស​ ដែល​ជំនួ​យ​មនុស្ស​ធម៌របស់ក​ម្ពុជា​ ជូន​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម ​នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែ​តុលា ​ឆ្នាំ​២០២១​ នេះ​ នៅច្រក​ព្រំដែន​អន្តរជាតិ​បាវិត​ លោក​ ជិន វ៉ាន់ធួន ​បាន​លើក​ឡើង​ថា ​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ដែល​កម្ពុជា​បាន​ផ្តល់​ជូន​ដល់​វៀតណាម​នា​ពេល​នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សក្ខីភាព​របស់​ប្រជាជន ​និង​រាជរដ្ឋាភិបាល​កម្ពុជា ​ហើយ​ក៏ជាកា​យ​វិការ​ដ៏​មាន​អត្ថន័យ ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព និង​កាត់​បន្ថយការ​ឆ្លង​រីករាល​ដាល​នូវ​ជំងឺ​កូវីដ​១៩​នៅ​ប្រទេស​វៀតណាម​ផង​ដែរ​។

​សូម​បញ្ជាក់ថា ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​ប្រឆាំង​កូវីដ​១៩ ​ដល់​ប្រជាជន ​និង​ប្រទេស​វៀតណាម​ចំនួន​ពីរ​លើក​មក​ហើយ ​ដោយ​លើកទីមួយ​គឺ​មានបរិ​ក្ខា​វេជ្ជសាស្រ្ត​ដូចជា​ម៉ាស​អាល់​កុលជាដើ​ម​ លើក​ទីពីរ​ជា​ថវិ​កា​ជាង​៣០​ម៉ឺនដុល្លារ​អាមេរិក​ និង​លើក​ទីបី​នេះ ​គឺ​ជាជំ​នួយ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩ ​ចំនួន២០​ម៉ឺនដូស​។

 លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ចាក់វ៉ាក់សាំង​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្តល់ជំ​នួយ​វ៉ាក់​សាំង​ដល់​ភាគី​វៀតណាម​នោះ​ថា​ជំនួយ ​ដែល​រដ្ឋាភិបាល ​ជា​ពិសេស​សម្តេចតេជោ ​ហ៊ុន ​សែន ​ផ្តល់ជូន​ដល់​ប្រជាជន ​និង​រដ្ឋាភិបាល​វៀតណាម​នេះ​ គឺ​ជាសក្ខីភាព​មួយ​បង្ហាញ​អំ​ពី​ទឹកចិត្ត​ដ៏ស្មោះស​រ​ របស់​កម្ពុជា​ជួយ​ដល់​ប្រទេស​ជា​មិត្ត​ភូមិ​ផង​របង​តែ​មួយ​ ក្នុងការ​កាត់​បន្ថយ​នូវ​ជំងឺកូ​វីដ​១៩​ ដែល​បាន​កំពុង​ផ្ទុះ​ឡើង​នៅ​ប្រទេស​វៀតណាម​នោះ។​

នៅ​ក្នុង​កម្ម​វិធី​ផ្តល់ ​និង​ទទួល​នូវ​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​នេះ ​ភាគី​កម្ពុជា ​និង​ភាគីវៀតណាម​ក៏​បាន​សន្យា​បន្ត​សហការ​គ្នា​ឲ្យកាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុងការ​ទប់ស្កាត់​ការរីក​រាល​ដាល ​នូវ​មេរោ​គ​កូវី​ដ​១៩​នេះ ​ខណៈ​មេរោគ​នេះ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​មាន​ការ​ស្មុគ្រ​ស្មាញ ​និង​ព្រួយ​បារ​ម្ភ​យ៉ាង​ខ្លំាងដោយសារតែវាបា​ន​បន្ត​ឈ្លាន​ពាន​ដល់​សុខុ​មាល​សាធារណៈ​ និង​សម្លាប់​មនុស្ស​ជិតប្រាំលាននាក់​ហើយ​នៅ​ទូទាំង​ពិភព​លោកនោះ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm