វិទ្យុកងទ័ព៖អ៊ីស្រាអែល អាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីប្រទេសស៊ីរី

2024/12/14 01:14:37 am        123

វិទ្យុកងទ័ព បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលជឿជាក់ថា ខ្លួនអាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារដ៏ធំដោយជោគជ័យលើប្រទេសស៊ីរី។

យោងតាមព័ត៌មានរបស់ខ្លួន រចនាសម្ព័ន្ធយោធាជាច្រើនរបស់អ៊ីស្រាអែល រួមទាំងកងទ័ពផងដែរ ឥឡូវនេះ កំពុងសម្របសម្រួលភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងការពារជាតិផ្សេងៗ ដើម្បីបង្ហាញជម្រើសដល់ថ្នាក់ដឹកនាំនយោបាយរបស់ប្រទេសនេះ អំពីរបៀបដោះស្រាយជាមួយទីក្រុងតេអេរ៉ង់។

ទាហានអ៊ីស្រាអែលប៉ាន់ស្មានថា ប្រព័ន្ធការពារដែនអាកាសស៊ីរី ដែលមានថាមពលខ្លាំង កាលពីអតីតកាល ត្រូវបានបំផ្លាញជាង ៨០% បន្ទាប់ពីការវាយប្រហាររបស់កងទ័ពអាកាសអ៊ីស្រាអែល។ វិទ្យុកងទ័ពបានរាយការណ៍ថា កាលពីមុន ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ   ដល់អាកាសចរណ៍របស់អ៊ីស្រាអែល ប៉ុន្តែឥឡូវនេះស្ថានភាពកំពុងផ្លាស់ប្តូរ ហើយដែនអាកាសស៊ីរីពិតជាបើកចំហសម្រាប់ការហោះហើរ។

កាលពីចុងខែវិច្ឆិកា សមាជិកនៃក្រុមប្រឆាំងប្រដាប់អាវុធ បានបើកការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងទីតាំងរបស់កងកម្លាំងរដ្ឋាភិបាល នៅទីក្រុងអាឡិបប៉ូ និងខេត្តអ៊ីដលីប។ នៅល្ងាចថ្ងៃទី ០៧ ខែធ្នូ គូប្រជែងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានដណ្តើមយកទីក្រុងធំៗមួយចំនួនគឺទីក្រុង Aleppo, Hama, Deir ez-Zor, Deraa និង Homs។ ពួកគេបានចូលក្នុងក្រុងដាម៉ាស នៅថ្ងៃទី ០៨ ខែធ្នូ បន្ទាប់មកកងទ័ពស៊ីរី បានដកចេញពីទីក្រុងនេះ។ នៅថ្ងៃទី ១០ ខែធ្នូ លោក Mohammed al-Bashir ដែលបានដឹកនាំរដ្ឋាភិបាលស្រោចស្រង់ជាតិស៊ីរីបង្កើតឡើងដោយក្រុមប្រឆាំង នៅក្នុងទីក្រុង Idlib ចាប់តាំងពីខែមករា ឆ្នាំ ២០២៤ បានប្រកាសតែងតាំងលោកជាប្រធានគណៈរដ្ឋមន្ត្រីអន្តរកាលស៊ីរី ដែលនឹងមានរយៈពេល រហូតដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៥។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        2
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm