Barcelona ហៅ​គ្រូ​ក្រុម​បម្រុង​មក​ដឹកនាំ​បណ្ដោះអាសន្ន ​ខណៈ​ការចរចា​ជាមួយ Xavi ជិត​ចេញ​ជា​រូបរាង​

2021/10/29 05:22:57 pm        83

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ FC Barcelona បាន​ប្រកាស​យក​គ្រូ​ក្រុម​បម្រុង​រឺ Barcelona B លោក Sergi Barjuan ឱ្យ​ដឹកនាំ​ក្រុម​បណ្ដោះអាសន្ន​សិន​បន្ទាប់ពី​លោក Ronald Koeman ត្រូវ​បាន​បណ្ដេញ​ចេញពី​តំណែង​។ ​ប្រធាន​ក្លិប​លោក Joan Laporta បាន​ណែនាំ​លោក Sergi Barjuan មកកាន់​ក្រុម​ធំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ខណៈ​ការស្វែងរក​អ្នកចាត់ការ​នៅតែ​បន្ត​។

​​ប្រកួត​ដំបូង​របស់ Barcelona ក្រោម​ដឹកនាំ​របស់លោក Sergi Barjuan គឺ​ត្រូវ​ទទួល Alaves នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។ ​រំលឹកថា​ លោក Sergi Barjuan ធ្លាប់ជា​កីឡាករ​ខ្សែការពារ​ស្លាប​ខាងឆ្វេង​របស់ Barcelona និង​ជា​កីឡាករ​ដែល​ចេញពី​ថ្នាល​យុវជន​របស់ Barcelona ផងដែរ​។ អតីត​កីឡាករ​ជំរើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ក៏បាន​ឈ្នះ​ពាន​លី​គ​អេ​ស្ប៉ា​ញ​ ៣លើក​ជាមួយ Barcelona​។​ ​សូមបញ្ជាក់ថា​ លោក Ronald Koeman ត្រូវបាន​ក្លិប​បណ្តេញ​ចេញពី​តំណែង​ភ្លាមៗ​ក្រោយពេល Barcelona ចាញ់​នៅ​ទឹកដី Rayo Vallecano ១-០ កាលពី​យប់​ថ្ងៃ​ពុធ​ក្រោយ​ដឹកនាំ​បាន ១៤ខែ​។

ការចាកចេញ​របស់​អតីត​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​រូបនេះ Barcelona កំពុង​ឈរ​លេខ៩ ក្នុង​តារាង​ដេញ​ពីក្រោយ​ក្រុម​កំពូល​តារាង Real Madrid ៦ពិន្ទុ​។ ​​ជាមួយគ្នា​នោះដែរ Barcelona ត្រូវបាន​គេ​ដឹងថា ​កំពុង​ចរចា​ជាមួយ​អ្នកចាត់ការ​ក្លិប​កាតា Al Sadd, Xavi Hernandez ផងដែរ​តែ​មិនទាន់​ចេញ​ជា​រូបរាង​។ ​យ៉ាងណាក្តី​សារព័ត៌មាន​អឺរ៉ុប​មួយចំនួន​បានឱ្យដឹងថា Xavi បាន​យល់ព្រម​ទទួល​ការងារ​នៅ Barcelona ទៅហើយ និង​រង់ចាំតែ​ការចរចា​ជាមួយ​សាមី​ក្លិប Al Sadd ប៉ុណ្ណោះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        157
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        167
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm