វិមាន​កីឡដ្ឋាន​មរតក​តេ​ជោ​អាច​នឹង​សម្ពោធ​នា​ថ្ងៃ Countdown ៥០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​

2021/10/29 05:44:01 pm        495

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានកំណត់​យក​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២១ គឺជា​ថ្ងៃ​រៀបចំ​ពិធី​រាប់​ថយក្រោយ ឬ Countdown នៅសល់ ៥០០​ថ្ងៃ​ដ៏​ធំសម្រាប់​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ហើយ​ជាមួយគ្នា ថ្នាក់ដឹកនាំ CAMSOC ក៏​គ្រោង​នឹង​រៀបចំ​រួមគ្នានូវ​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​» ផងដែរ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​បញ្ជាក់ថា បច្ចុប្បន្ន​ថ្នាក់ដឹកនាំកំពុង​ពិនិត្យ​លើ​នីតិ​វិធាន​រៀបចំ និង​លក្ខខណ្ឌ​ពេលវេលា ប្រសិនជា​ពេលវេលា​អំណោយផល​ល្អ គណៈកម្មាធិការ​ជាតិ CAMSOC នឹង​រៀបចំ​កម្មវិធី​ធំៗ​ទាំងពីររួមគ្នា​តែម្ដង គឺ​កម្មវិធី​រាប់​ថយក្រោយ​សល់ ៥០០​ថ្ងៃដែល​ត្រូវ​នឹង​ថ្ងៃទី​២០-​ធ្នូ និង​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​ ​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​អូឡាំពិក​កម្ពុជា​ដដែល​ប​ន្ដ​ថា ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះនឹងមាន​ការសម្ដែង​ជាច្រើន ទាំង​សិល្បៈ វប្បធម៌ និង​កីឡា ដោយមាន​ការចូលរួម​ពី​ក្រុម​ជម្រើសជាតិដែល​កំពុង​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ផងដែរ ដើម្បី​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​ផង និង​អបអរសាទរ​សមិទ្ធផល​ដ៏​មហិមានៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោផង។​

​តាម​គម្រោង​ដើមឡើយ ឯកឧត្តម វ៉ា​ត់ ចំរើន ធ្លាប់បាន​បញ្ជាក់ថា សំណង់​ប្រវត្តិសាស្ដ្រ​សម្រាប់​ត្រៀម​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ នេះគ្រោង​នឹង​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការនា​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១ ខាងមុខដោយ​គ្រោង​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ដ្រីជាន់ខ្ពស់របស់​ចិន​ទៀតផង។​ ​គួរ​ដឹងថា កាលពី​ថ្ងៃទី​១២ ខែកញ្ញា​កន្លងទៅ វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បានរៀបចំ​ពិធី​ប្រគល់​-​ទទួល​រួចមកហើយ ដែល​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន និង​វត្តមាន​ឯកឧត្តម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ដ្រីការបរទេស​ចិន បន្ទាប់ពី​សំណង់​ដ៏​អស្ចារ្យ​នេះបានបញ្ចប់​ការសាងសង់​រួចរាល់ ១០០% កាលពី​ពាក់កណ្ដាល​ខែសីហា ឆ្នាំ​២០២១ កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm