សាកលវិទ្យាល័យខេមតិច រៀបចំសិក្ខាសាលាបញ្ញាសិប្បនិម្មិតដើម្បីបញ្រ្ជាបការយល់ដឹងដល់យុវជនជំនាន់ក្រោយ

2024/12/14 04:21:26 am        134

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច (CamTech) និង AI forum បានរៀបចំសិក្ខាសាលាស្តីអំពី «សហវិវត្តន៍រួមគ្នានៃមនុស្ស-ម៉ាស៊ីន (បញ្ញាសិប្បនិម្មិត)៖ ការរួមបញ្ចូលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទៅក្នុងសង្គម ដើម្បីបញ្ជ្រាបការយល់ដឹងដល់អ្នកចូលរួមទាំងអស់អំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅរសៀលថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យខេមតិច បានឲ្យដឹងថា ការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) គឺជាបញ្ហាមួយដែលមានលក្ខណៈស្មុគស្មាញ និងទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី និងស្ថាប័នដែលពាក់ព័ន្ធ។ បច្ចេកវិទ្យានេះ អាចផ្ដល់ទាំងអត្ថប្រយោជន៍ និងគុណវិបត្តិសម្រាប់សង្គម អាស្រ័យទៅលើការបង្កើត ការប្រើប្រាស់ និងរបៀបនៃការគ្រប់គ្រង ដែលប្រកបដោយតម្លាភាព និងវិច្ចារណញ្ញាណខ្ពស់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់។

ក្នុងសិក្ខាសាលានេះ លោកបណ្ឌិតសាស្ត្រាចារ្យ ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បច្ចេកវិទ្យា និង

វិទ្យាសាស្រ្តកម្ពុជា (ខេមតិច) មានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងផ្តល់ការយល់ដឹងអំពីការប្រើប្រាស់ និងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត ។ ដោយហេតុថា ការអភិវឌ្ឍនៃវិស័យបច្ចុប្បន្នកាន់តែជឿនលឿនជាលំដាប់ ការបដិសេធមិនទទួលយក បញ្ញាសិប្បនិម្មិត អាចជាកត្តារាំងស្ទះដល់ សង្គមផងដែរ ដូច្នេះ អ្វីដែលមនុស្សអាចធ្វើបានគឺត្រូវប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយក្រមសីលធម៌ និងការវិនិច្ឆ័យខ្ពស់។ព្រឹត្តិការណ៍នេះបានបញ្ចប់ដោយជោគជ័យគួរឱ្យកត់សម្គាល់ ដោយមានការចូលរួមយ៉ាងសកម្មពីរាជរដ្ឋាភិបាល ដៃគូសហការ និង គ្រឹះស្ថានអប់រំជាច្រើនកន្លែង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        23
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        130
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm