ពលរដ្ឋនិកាយស៊ីអ៊ីតស៊ីរី និងជនជាតិភាគតិច ភៀសខ្លួនទៅលីបង់ ដោយភ័យខ្លាចការគ្រប់គ្រងរបស់ក្រុមអ៊ីស្លាមនិយម

2024/12/14 05:58:16 pm        53

នៅព្រំដែនរវាងប្រទេសស៊ីរី និងលីបង់ មនុស្សរាប់ពាន់នាក់ បានព្យាយាមចាកចេញពីប្រទេសស៊ីរី។

មន្ត្រីប្រទេសលីបង់ និយាយថា ប្រជាជនស៊ីរីរាប់ម៉ឺននាក់ ភាគច្រើនជាពលរដ្ឋមូស្លីមនិកាយស៊ីអ៊ីត បានភៀសខ្លួនទៅកាន់ប្រទេសលីបង់ ចាប់តាំងពីក្រុមអ៊ីស្លាមនិយមនិកាយស៊ុននី បានផ្តួលរំលំ លោក Bashar al-Assad ដោយភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញ ទោះបីជាមានការធានាពីអ្នកគ្រប់គ្រងថ្មីនៅទីក្រុងដាម៉ាស ថា ពួកគេនឹងមានសុវត្ថិភាព ក៏ដោយ។

ពលរដ្ឋមូស្លីមនិកាយស៊ីអ៊ីត រាប់សិបនាក់ ដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បានពិពណ៌នាអំពីការគំរាមកំហែង ធ្វើឡើងទៅលើពួកគេ ពេលខ្លះធ្វើឡើងដោយផ្ទាល់ ប៉ុន្តែភាគច្រើននៅតាមបណ្តាញផ្សព្វផ្សាយសង្គម។ 

គណនីរបស់ពួកគេ បង្ហាញពីការភ័យខ្លាចនៃការធ្វើទុក្ខបុកម្នេញ ទោះបីជាមានការសន្យាការពារដោយក្រុម Hayat Tahrir al-Sham (HTS) ជាក្រុមអ៊ីស្លាមនិយមនិកាយស៊ុននី ដែលបានបង្ហាញខ្លួនជាកម្លាំងដ៏លេចធ្លោថ្មី នៅក្នុងប្រទេសស៊ីរី។

សហគមន៍និកាយស៊ីអ៊ីត ជាញឹកញយបានស្ថិតនៅជួរមុខនៃសង្រ្គាមស៊ីវិលរយៈពេល១៣ឆ្នាំនៅប្រទេសស៊ីរី ខណៈ លោក Assad មកពីសាសនា Alawite ជនជាតិភាគតិច បានប្រមូលផ្តុំសម្ព័ន្ធនិកាយស៊ីអ៊ីតក្នុងតំបន់ រួមទាំងក្រុមហេសបូឡានៅប្រទេសលីបង់ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមនិកាយស៊ុននី។

មន្ត្រីជាន់ខ្ពស់សន្តិសុខប្រទេសលីបង់ បាននិយាយថា មនុស្សជាង១០០.០០០នាក់ ភាគច្រើនជាសមាជិកនៃជំនឿជនជាតិភាគតិច បានឆ្លងចូលទៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ ប៉ុន្តែពុំអាចផ្តល់ចំនួនពិតប្រាកដបាននៅឡើយ ដោយសារតែពួកគេភាគច្រើនបានប្រើប្រាស់ការឆ្លងដែនចូលដោយខុសច្បាប់ ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm