បាល់ទាត់៖ ខ្សែការពារចំនូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United, Alex Telles ត្រូវបានធ្វើតេស្តឃើញផ្ទុកមេរោគ Covid-19 នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការ Ole Gunnar Solskjaer។
កីឡាករវ័យ ២៧ឆ្នាំរូបនេះមិនមានវត្តមានឡើយក្នុងបញ្ជីកីឡាកររបស់ Manchester United ២ប្រកួតចុងក្រោយ ខណៈលោក Solskjaer ទើបបានទម្លាយដំណឹងនេះក្រោយជ័យជំនះលើ Leipzig ៥–០ យប់មិញនៅក្របខណ្ឌ UEFA Champions League។ Telles ជាកីឡាករចំនូលថ្មីម្នាក់របស់ក្រុមបិសាចក្រហម Manchester United ដែលបានបង្ហាញខ្លួនដំបូងកាលពីថ្ងៃទី២០ ខែតុលាក្នុងប្រកួតដែលឈ្នះនៅទឹកដី Paris Saint Germain ២–១៕
អត្ថបទ៖នាង សុភាវុធ
