មន្ត្រីកងកម្លាំងអវកាសរបស់សហរដ្ឋអាមេរិក គ្រោងនឹងបន្ថែមវត្តមានរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងត្បូង។
មន្ត្រីនិយាយថា វិធានការនេះ មានគោលបំណងរក្សាការឃ្លាំមើលឲ្យកាន់តែដិតដល់ ជុំវិញមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
ពិធីមួយត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រនៅមូលដ្ឋានទ័ពអាកាស Osan ក្បែរទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងដើម្បីប្រារព្ធខួបពីរឆ្នាំចាប់តាំងពីការបើកមូលដ្ឋានកងកម្លាំងអវកាសអាមេរិក កូរ៉េ។
មេបញ្ជាការអង្គភាព លោក John Patrick បានប្រាប់សារព័ត៌មាន NHK ថា បុគ្គលិករបស់លោក ប្រើប្រាស់ផ្កាយរណបដើម្បីតាមដាន «ការបាញ់មីស៊ីលគ្រប់ប្រភេទ»។
លោក និយាយថាព័ត៌មានត្រូវបានចែករំលែកជាមួយប្រទេសកូរ៉េខាងត្បូង ព្រមទាំងប្រទេសជប៉ុននិងដៃគូផ្សេងទៀត។
លោក Patrick បាននិយាយថា ទំនាក់ទំនងទ្វេភាគីជាមួយយោធាបប្រទេសកូរ៉េខាងត្បូង នៅតែ «រឹងមាំ និងនៅ «ដូចកាលពីពេលមុន» ទោះបីជាមានភាពវឹកវរផ្នែកនយោបាយនៅក្នុងប្រទេសនេះ នាពេលថ្មីៗ ក៏ដោយ។

