ទូតកម្ពុជាប្រចាំនៅកូរ៉េ៖ រាជរដ្ឋាភិបាលតែងគិតគូរជានិច្ចដល់ពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេស

2024/12/14 06:44:50 pm        189

ភ្នំពេញ៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់និស្សិតខ្មែរ ឬពលរដ្ឋខ្មែរ ដែលសិក្សា និងធ្វើការងារនៅក្រៅប្រទេស ដូចពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសផងដែរ ។

ក្នុងពេលអនុញ្ញាតឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ (CSAK) ដែលដឹកនាំដោយ លោកស្រី ឈឿម ភីថង ប្រធានសមាគម ចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញនូវសមាសភាពក្រុមប្រឹក្សាប្រតិបត្តិថ្មី នៃសមាគមក្នុងអាណត្តិទី១០ ព្រមទាំងរាយការណ៍ជូនពីសមិទ្ធផលការងាររយៈពេល៥ខែ របស់សមាគម កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវឯកអគ្គរាជទូត បានថ្លែងការកោតសរសើរ ចំពោះរបាយការណ៍លម្អិត របស់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពដ៏មមាញឹក របស់សមាគមក្នុងអាណត្តិទី១០ ក្នុងរយៈពេល ៥ខែកន្លងមកនេះ ដែលបានជួយលើកកម្ពស់សាមគ្គីភាពក្នុងចំណោមនិស្សិត និងពលរដ្ឋខ្មែរ ព្រមទាំងបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងចំណេះដឹងនានាអំពីប្រទេសកម្ពុជាផងដែរ ។

លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ដល់សមាគមនិស្សិតខ្មែរនៅសាធារណរដ្ឋកូរ៉េ និងនៅបន្តគាំទ្រដល់សមាគម ដើម្បីបម្រើផលប្រយោជន៍និស្សិតខ្មែរ នៅសាធារណរដ្ឋកូរ៉េ ។

ជាចុងក្រោយ លោកជំទាវឯកអគ្គរាជទូត បានលើកទឹកចិត្តដល់សមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ឱ្យខិតខំបន្តការងារ និងផ្សព្វផ្សាយអំពីសកម្មភាពរបស់ខ្លួនឱ្យបានទូលំទូលាយថែមទៀត ជាពិសេសនៅតាមបណ្តាញទំនាក់ទំនងសង្គមនានា និងជំរុញពង្រីកសាខាសមាគមនិស្សិតនៅតាមតំបន់នានា ដើម្បីបង្កើនប្រសិទ្ធភាពការងារផងដែរ ៕ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm