លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យរំលឹកគុណអង្គរលើកទី៤

2024/12/14 09:02:59 pm        218

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរលើកទី៤ នៅខាងមុខប្រាសាទអង្គវត្ត ដើម្បីដឹងគុណដល់ព្រលឹងបុព្វការីជន ជាពិសេសអបសាទរខួប៣២ឆ្នាំ នៃការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃ១៤ តុលា ឆ្នាំ១៩៩២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញ នៃគោលនយោបាយឈ្នះឈ្នះ ប្រកបដោយកិត្ដិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងការបន្តនូវមកនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយភាពឈ្លាសវៃ និងពោរពេញដោយថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលរមែងចាត់ទុកកិច្ចអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិ ជាអាទិភាពចំបង តំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាការរួមចំណែកក្នុងសេដ្ឋកិច្ច ដែលនាំមកនូវការរីកចម្រើនប្រកបដោយចេរភាពសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំពិធីរំលឹកគុណនេះ បានបង្ហាញនូវមោទនភាពជាតិ អរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រជាតិដ៏យូរលុងរបស់ជាតិ​សាសនាខ្មែរ​ដែលមានវ័យចំណាស់មួយនេះ។ ពិធីនេះ ​ក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវ​សក្ដានុពល​វប្បធម៌ ​និងទេសចរណ៍របស់​កម្ពុជា ដែលអ្នកទេសចរអាចបន្ដមើលឃើញនូវ​សក្ខីកម្មនូវស្នាដៃ​ដ៏អស្ចារ្យ ​របស់បុព្វបុរសខ្មែរប្រកបដោយទេព្យកោសលខ្ពស់។

លោកជំទាវបណ្ឌិត មានប្រសាសន៍ថា ​ប្រជាជនខ្មែរត្រូវភ្ញាក់រលឹករក្សាការពារទឹកដីកម្ពុជា​អធិបតេយ្យថ្លៃថ្លា ​និង​អរិយធម៌អង្គរដ៏បវរ នៃប្រទេសជាតិឱ្យទៅកាន់ពិភពលោក ខណៈដែល​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីបានបណ្ដុះនូវពាក្យស្លោក អរគុណសន្ដិភាព ដើម្បីបន្ដគាំទ្រដល់រដ្ឋធម្មនុញ្ញ ​និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្ដិ។

លោកជំទាវបណ្ឌិតបានបន្តថា បច្ចុប្បន្នការអភិរក្សនិងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ មានការ​ផ្លាស់ប្ដូរ​ប្រកបដោយសោភណ្ឌភាពទៅតាមអនុសាសន៍ដ៏​ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និង​ត្រូវបាន​ទទួលស្គាល់​ពីសាធារណៈជន ជាពិសេសភ្ញៀវទេសចរអន្ដរជាតិ ដែលពួកគាត់ធ្លាប់បានទៅ​ទស្សនាទឹកដីអង្គរកាលពីមុន។

លោកជំទាវបានសម្ដែងការសរសើរ និងបានទទួលស្គាល់ពីភាពរីកចម្រើនដែលរមណីយដ្ឋាន​អង្គរបានប្រែក្លាយជាវិជ្ជមាន។ លោកជំទាវប្រកាសថា រមណីយដ្ឋានអង្គរ គឺជាសម្បត្ដិបេតិកភណ្ឌ នៃមនុស្សជាតិដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ​ត្រូវប្ដូរផ្ដាច់រួបរួមគ្នារក្សាការពារទឹកដីកម្ពុជា ទទួលខុសត្រូវចំពោះវាសនាអនាគតជាតិ ឱ្យបានរីកចំរើនលូតលាស់សំបូររុងរឿង​និងសន្ដិភាពជានិរន្ដរ៍៕ អត្ថបទ៖ សំ ងីម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm