កិច្ចប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់​ដោយ​គ្មាន​ការចូលរួម​ពី​មី​យ៉ាន់​ម៉ា

2021/10/29 11:00:34 am        517

​អាស៊ាន៖ មេដឹកនាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានបញ្ចប់​កិច្ចប្រជុំ​កំពូល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រយៈពេល​ ៣​ថ្ងៃ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន និង​ប្រជាជាតិ​ផ្សេងទៀត​ក៏បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំនេះ​ផងដែរ​។​ ​សហភាព​មី​យ៉ាន់​ម៉ាដែលជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ទាំង ១០ នៃ​ប្លុក​តំបន់​បាន​បដិសេធ​ការអញ្ជើញ​របស់​អាស៊ាន ​ក្នុងការ​បញ្ជូន​អ្នកការទូត​ជាន់ខ្ពស់​ជាជាង​មេដឹកនាំ​យោធា​របស់ខ្លួន​។

វា​កម្រ​មាន​ណាស់​សម្រាប់​សមាជិក​អាស៊ាន​ដែល​រំលង​កិច្ចប្រជុំ​បែបនេះ​។ មហាក្សត្រ​ស៊ូ​លត​ង់ Hassanal Bolkiah របស់​ប្រ៊ុយណេដែលជា​ប្រធាន​អាស៊ានបាន​មាន​ព្រះបន្ទូល​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ថា មី​យ៉ាន់​ម៉ា​នៅតែ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គ្រួសារ​អាស៊ាន​។ ព្រះអង្គ​ក៏បាន​សម្តែង​​ក្តីសង្ឃឹមផងដែរថា សហភាព​មី​យ៉ាន់​ម៉ា​នឹង​វិល​មករក​ភាពប្រក្រតី​ឡើងវិញ ស្របតាម​ឆន្ទៈ​របស់​ប្រជាជន និង​ការអនុវត្ត​ទាន់ពេលវេលា​នៃ​កិច្ចព្រមព្រៀង​កូ​សង់​ស៊ី​ស ៥ចំណុច​។​ ​មេដឹកនាំ​អាស៊ាន និង​យោធា​មី​យ៉ាន់​ម៉ា​បាន​យល់ព្រម​លើ​ការឯកភាព​គ្នា​កាលពី​ខែមេសា ដើម្បី​បញ្ចប់​អំពើហិង្សា​ក្នុងប្រទេសដែល​បាន​បន្ត​ចាប់តាំងពី​រដ្ឋប្រហារ​ក្នុង​ខែកុម្ភៈ​។​ ការឯកភាព​គ្នា​នេះ រួមមាន​ដំណើរ​ទស្សន​កិច្ច​ទៅកាន់​ប្រទេស​នេះរបស់​បេសកជន​ពិសេស​អាស៊ាន ដើម្បី​សម្រប​សម្រួល​កិច្ចសន្ទនា​រវាង​យោធា និង​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ ប៉ុន្តែ​យោធា​បាន​ច្រានចោល​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​។​

ព្រះមហាក្សត្រ​ប្រ៊ុយណេ Sultan Hassanal Bolkiah បាន​មាន​ព្រះបន្ទូល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពុំមាន​សំនួរ​នៃ​ការបញ្ចប់​សមាជិកភាព​របស់​សហភាព​មី​យ៉ាន់​ម៉ានៅក្នុង​ប្លុក​អាស៊ានទេ ផ្ទុយទៅវិញ​បាន​អំពាវនាវ​ជាថ្មីដល់​របប​សឹក​មួយ​នេះ​ឲ្យ​ធ្វើការ​ជាមួយ​ប្រេសិត​ពិសេស របស់​ប្លុក​នេះ ​ដើម្បី​បញ្ចប់​វិបត្តិ​ដ៏​ធ្ងន់ធ្ងរបន្ទាប់ពី​រដ្ឋប្រហារ​កា​លពី​ខែ​កុម្ភៈ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1057
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm