រថយន្តជាច្រើនជួរ បានកំពុងរង់់ចាំនៅមុខស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងទីក្រុងដាម៉ាស( Damascus នៅថ្ងៃសៅរ៍ (ទី ១៤ ខែធ្នូ)នេះ ស្របមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង រយៈពេលជាងដប់ថ្ងៃហើយ។
លោក Jihad Hasbani អ្នកបើកតាក់ស៊ីជនជាតិស៊ីរីម្នាក់ បាននិយាយថា៖«មិនមានប្រេងឥន្ធនៈអស់រយៈពេលដប់ថ្ងៃហើយ ដូច្នេះខ្ញុំមិនបានធ្វើការទេ។ ថ្ងៃនេះ មានប្រេងឥន្ធនៈ ដូច្នេះខ្ញុំបានមកចាកបំពេញប្រេងបន្ថែមឲ្យហើយ។
បន្ទាប់ពីការគ្រប់គ្រងដ៏ឃោរឃៅរយៈពេល ៥៤ឆ្នាំ និងសង្រ្គាមស៊ីវិលរយៈពេល ១៣ឆ្នាំ ក្រុមឧទ្ទាមស៊ីរីបានបណ្តេញប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងការផ្លាស់ប្តូរជំនាន់មួយសម្រាប់មជ្ឈិមបូព៌ា។
ពិភពលោកកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ដើម្បីមើលថាតើមេដឹកនាំថ្មីរបស់ស៊ីរី អាចរក្សាស្ថិរភាពប្រទេស និងចៀសវាងការសងសឹកដោយហិង្សា បន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំ បានប្រយុទ្ធគ្នារវាងក្រុមអ្នកកាន់សាសនា និងក្រុមជនជាតិភាគតិច។
អំពើពុករលួយរបស់របបនេះ និងការដាក់ទណ្ឌកម្មរបស់លោកខាងលិច បាននិងកំពុងប៉ះពាល់ដល់គ្រប់ វិស័យទាំងអស់ នៅក្នុងប្រទេសស៊ីរី ដែលបានដាក់បន្ទុកធំដល់ពលរដ្ឋ ដែលកំពុងស្វះស្វែងរកតម្រូវការចាំបាច់របស់ពួកគេ ជាមួយនឹងតម្លៃខ្ពស់។
ការកសាងប្រទេសស៊ីរីឡើងវិញ គឺជាកិច្ចការដ៏ធំធេងមួយ បន្ទាប់ពីសង្គ្រាមស៊ីវិល ដែលបានសម្លាប់មនុស្សរាប់សែននាក់ បានបំផ្លិចបំផ្លាញទីក្រុងជាច្រើន និងធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះដុនដាប ដោយសារទណ្ឌកម្មអន្តរជាតិ។