ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រទានព្រះរាជអំណោយ​ដល់​ប្រជានុរាស្ត្រ​រងគ្រោះ​ទឹក​ជំនន់

2021/10/29 06:30:39 pm        737

ភ្នំពេញ ៖ ព្រះករុណា អង្គព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រទានព្រះរាជអំណោយដ៏ថ្លៃថ្លា ដល់ប្រជានុរាស្ត្រ ដែលរងគ្រោះទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកនាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចែកជូន​ដល់​ប្រជានុរាស្ត្រ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងពីស្ទឹងព្រែកត្នោត ចំនួន ៨៣៧ គ្រួសារ ស្ថិតនៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឡើងគោរពថ្វាយពីស្ថានភាពរដូវវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅអាស្រ័យដោយកត្តាការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម​ជា​សកល​គួបផ្សំ នឹងកត្តាភូមិសាស្ត្រសណ្ឋានដី ​បានធ្វើឲ្យតំបន់សណ្តរស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពី​ខេត្ត​កំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ដោយត្រូវឆ្លងកាត់រាជធានីភ្នំពេញ​រងនូវការ​គំរាមកំហែង​ជាថ្មី​ម្ដងទៀត ដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ ​ដោយគំហុកនូវបរិមាណ​ទឹកភ្លៀង​ដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឲ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល ខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច ។

ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត​បាន​ហក់​ឡើងយ៉ាងខ្លាំង ធ្វើឲ្យមានការហូរច្រោះក្បាលហុងទឹក ​ហៀរហូរ​ជន់លិចលំនៅឋាន និងបង្ក​ឲ្យ​មានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់បងប្អូនប្រជានុរាស្ត្រជាច្រើនគ្រួសារ ក្នុង​ភូមិចំនួន៤ នៃសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១ ជំនន់ទឹកភ្លៀង​បាន​បន្ត​ហូរ​ជន់លិច ក្នុងភូមិចំនួន៤ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំងបណ្ដាភូមិនៃសង្កាត់មួយ​ចំនួនទៀត ក្នុងខណ្ឌដង្កោ ។

ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់​រដ្ឋបាល​រាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្តល់ការសង្គ្រោះ​បាន​ទាន់​ពេលវេលា ដោយ​ជម្លៀសប្រជានុរាស្រ្តចេញពីតំបន់រងគ្រោះទៅកាន់ទីទួលសុវត្ថិភាព និង​បាន​ផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ​ និងទីកន្លែងស្នាក់នៅបណ្ដោះអាសន្នសមរម្យ ពោល​គឺមិនមានប្រជាពលរដ្ឋណាមួយរងគ្រោះដល់អាយុជីវិតឡើយ ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ​បានពាំនាំ​នូវ​ព្រះរាជ​បណ្ដាំសាកសួរសុខទុក្ខ ​និងព្រះរាជហឫទ័យអាណិត ស្រឡាញ់ និងសេចក្ដីនឹករលឹកយ៉ាង​ជ្រាល​ជ្រៅ​បំផុត​របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា​ និងសម្ដេច ព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជា​ទី​សក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត ជូនចំពោះប្រជារាស្ត្រ ជាកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះរាជហឫទ័យយក​ចិត្ដ​ទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ ដែលកំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​នាពេលនេះ។

ព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ និង​ព្រះ​ព្រហ្មវិហារធម៌ នាពេលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញ​កាន់តែច្បាស់ពីព្រះទ័យទុក​ដាក់ខ្ពស់​បំផុត អស់ពីកម្លាំងព្រះកាយពល​ និង​ព្រះ​បញ្ញាញាណ​របស់​សម្តេចព្រះមហាក្សត្រី និង​ព្រះករុណាព្រះមហាក្សត្រ។

សូមជម្រាបថា ប្រជានុរាស្ត្រដែលបានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លានាពេលនេះ គឺជាអ្នករស់​នៅក្នុង​តំបន់រងផលប៉ះពាល់ទឹកជំនន់ពីស្ទឹងព្រែកត្នោត ក្នុងនោះសង្កាត់គងនយ មានចំនួន ៤៩១គ្រួសារ និងសង្កាត់ទៀតមានចំនួន៣៤៦គ្រួសារ ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm