រាជរដ្ឋាភិបាលចាត់ទុកការសិក្សា ជាអាទិភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

2024/12/15 05:47:28 pm        247

រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ ចាត់ទុកការសិក្សា អប់រំ ជាអាទិភាពមួយដ៏សំខាន់ ក្នុងការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ ដោយ រាជរដ្ឋាភិបាលបានកំពុងស្តារ និងពង្រឹងវិស័យ​អប់រំ​ជា​បន្ត​បន្ទាប់​ ជាពិសេសការពង្រឹងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅទូទាំងប្រទេស​ជាដើម​។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សា កំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះថា ក្រោមដំបូល នៃសន្តិភាព និង​ការ​ដឹកនាំ​ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិ​កន្លង​ទៅ និង សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នេះ តែងតែចាត់ទុកការសិក្សា អប់រំជាអាទិភាពមួយដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានស្តារ និងពង្រឹងវិស័យអប់រំជា បន្តបន្ទាប់ ដោយ​ការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សានៅទូទាំងប្រទេស។

ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អតីតអគ្គទេសាភិបាលកិត្តិយស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ កន្លងមក ឯកឧត្តមតែងតែបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តកសាងសមិទ្ធផលជាច្រើន នៅក្នុង ខេត្តកំពង់ធំ ដែលក្នុងនោះបានការ​កសាង​អគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បច្ចុប្បន្ន, យើង មាន​សាលាមត្តេយ្យ និងសាលាបឋមសិក្សានៅស្ទើរគ្រប់ភូមិ ក្នុងនោះក្នុង ១ ឃុំ យ៉ាងហោច​ណាស់ ត្រូវមានអនុវិទ្យាល័យ ១ កន្លែង និងឃុំខ្លះៗ មានដល់ ២ អនុវិទ្យាល័យ, ដែលនេះ​ជា​ការ​ជួយ​សម្រួលដល់សិស្សានុសិស្ស មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះ។

លោកជំទាវបណ្ឌិត បន្តទៀតថា ការសិក្សាក្នុងស្ថានភាពល្អប្រសើរនេះ មានសារៈសំខាន់ណាស់ ដើម្បី​ទាក់​ទាញឱ្យសិស្សានុ-សិស្ស ចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ ក្នុងនោះការ​បញ្ជូន​កូន​មក​រៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាកា​រ​សន្សំ​ប្រាក់​ឱ្យ​កូន​ និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដោយប្រសិទ្ធភាពផងដែរ ដូចពាក្យ​ស្លោក​បរទេស មួយបានពោលថា៖ “ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មាន​ថ្ងៃ​ស្អែក​ទាល់​តែ​រៀប​ចំ​ពី​ថ្ងៃនេះ"។ លើសពីនេះ ការបញ្ជូនកូន មករៀន ក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍ​សង្គម​ជាតិ​យើង សម្រាប់រយៈពេលវែង ដោយសារសិស្សានុសិស្សដែលកំពុងសិក្សា នាពេលនេះ នឹង​ក្លាយ​ជា​សសរទ្រូងដ៏រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា ហើយក៏​អាច​ក្លាយ​ជា​ថ្នាក់​ដឹកនាំ នាពេលអនាគត ទៀតផង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm