រដ្ឋមន្ត្រីទេសចរណ៍ថានឹងធ្វើឲ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោច១ជីវិតបានម្តង

2024/12/15 06:51:41 pm        446

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា កំណើនភ្ញៀវបរទេសឆ្នាំ២០២៤ គឺស្នើនឹងឆ្នាំ ២០១៩ (៦លាន ៦សែននាក់) ប៉ុន្តែក្រសួងមិនទាន់សប្បាយចិត្តទេ ព្រោះក្រសួងមាន​មហិច្ឆតា​ចង់​អភិវឌ្ឍន៍​វិស័យទេសចរណ៍ ជាទេសចរណ៍ឌីជីថល មានលក្ខណៈឆ្លាតវៃ ក្នុងគោលបំណង​ធ្វើ​ឲ្យ​បរទេសបានឃើញ បានលឺ បានស្គាល់ បានមកលេង ហើយចង់ចាំកម្ពុជា និងជួយផ្សព្វផ្សាយបន្ត ពោល​ធ្វើឲ្យបរទេសគិតថា មួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្តង។

ថ្លែងក្នុងអង្គសិក្ខាសាលាស្ដីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និង​ការ​ពង្រឹង​គុណភាព​សេវា​កម្ម​ទេសចរណ៍ អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ "អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ដែលធ្វើឡើង​នៅ​សាល​ប្រជុំ​ខេត្ត​កំពត​នា​ថ្ងៃ​ទី​១២ ខែធ្នូ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា កម្ពុជាសំបូរ​ដោយ​ធនធាន​ធម្មជាតិ សម្បត្តិវប្បធម៌ អរិយធម៌ ពិសេសជាងគេ នៅក្នុងតំបន់ និងទូទាំងពិភពលោក។ ហើយ​ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ការអនុវត្តគោល​នយោបាយ​បញ្ច​កោណ​ដំណាក់​កាលទី១ បានជំរុញនិងលើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុង​នោះ​ក្រសួង​មាន​មហិច្ឆតា ចង់អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍ឌីជីថល មានភាពវៃឆ្លាត ដើម្បី​ស្រូប​ទាញ​ភ្ញៀវបរទេស។ ក្នុងនោះក្រសួងបានដាក់ចេញនូវ យុទ្ធនាការជាច្រើន ដើម្បីផ្សព្វផ្សាយ ឲ្យ​គេ​ឃើញ គេស្គាល់ គេមកលេង គេចងចាំ និងជួយផ្សព្វផ្សាយបន្ត ពោលធ្វើយ៉ាង​ណា​ឱ្យ​ទេសចរ​បរទេស គិតថាមួយជីវិតយ៉ាងហោចបានមកលេងកម្ពុជាម្ដង។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអោយដឹងថា រយៈពេល ១១ ខែ ឆ្នាំ២០២៤ ទេសចរ ២លាន ៥សែននាក់បានមកសម្រាកលំហែនៅខេត្តកំពត។ ហើយ​រដ្ឋបាល​ខេត្ត​បាន​និង​កំពុង​រៀបចំ​អភិវឌ្ឍន៍គម្រោងជាច្រើនទៀយ ដើម្បីបន្តរុញច្រានកំណើនភ្ញៀវ ពិសេសដើម្បី​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        105
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        210
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm