ក្រសួងពាណិជ្ជកម្មបើកវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១

2024/12/15 07:04:28 pm        403

ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្បុជា ក្រសួងពាណិជ្ជកម្ម បាន​រៀបចំ​វេទិកា​ពាណិជ្ជ​កម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី១ ដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែង​យល់​ពី​គោលនយោបាយពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា វេទិកានេះ រៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹង និងស្វែងយល់​ពី​គោល​នយោបាយ​ពាណិជ្ជ​កម្ម​ឌីជីថលនៅកម្ពុជា ដែលអនុលោមទៅនឹងឧត្តរមានុវត្តន៍អន្តរជាតិ, បញ្ញាសិប្បនិម្មិត (AI) , កិច្ចការពារអ្នកប្រើប្រាស់ និងការការពារទិន្នន័យសម្រាប់វិវត្តកម្មធុរកិច្ច ព្រមទាំង​បង្កើត​ឱកាស​សម្រាប់​ភាពជាដៃគូរវាងធុរជនកម្ពុជា រាជរដ្ឋាភិបាល និងតួអង្គអន្តរជាតិពាក់ព័ន្ធ។

ឯកឧត្តម បានបន្តថា វេទិកានេះដែរ ក៏នឹងជំរុ​ញ​វិស័យ​នវានុវត្តន៍​លើក​កម្ពស់​វិស័យ​ពាណិជ្ជកម្ម​ឌីជីថល​នៅ​កម្ពុជា និងគាំទ្រជំរុញការនាំចេញផលិតផលក្នុងស្រុកឈានទៅកាន់ទីផ្សារអន្តរជាតិ ក្រោម​ប្រធានបទ ផលិតផលកម្ពុជាឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល និងបង្ហាញ​ពី​ភាព​រីក​ចម្រើន​នៃ​តួនាទី​របស់កម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។

ឯកឧត្តម ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា វេទិកានេះដែរ ក៏មាន​កិច្ច​ពិភាក្សា​របស់​យុវជន​មក​ពី​សាកល​វិទ្យាល័យផ្សេងៗគ្នា លើប្រធានបទអនាគត នៃ​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត​ក្នុង​ពាណិជ្ជកម្ម​ឌីជីថលនៅកម្ពុជា ដើម្បីលើកកម្ពស់ការ​យល់​ដឹងអំពី​តួនាទី​ដ៏សំខាន់​នៃ​វិស័យ​ពាណិជ្ជកម្ម និងសេដ្ឋកិច្ចឌីជីថល ក្នុងចំណោមយុវជន​កម្ពុជាអម​ជា​មួយ​ការ​តាំង​ពិព័រណ៍​អន​ឡាញ ដែលនឹងបង្ហាញពីផលិតផលដែលផលិតនៅកម្ពុជា ទៅកាន់អតិថិជនទូទាំងពិភពលោក តាមរយៈ CAMBODIA TRADE.COM និងទីផ្សារ E-COMMERCE ផ្សេងទៀត ដែលផ្តល់​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ និងផ្គូរផ្គង់អាជីវកម្ម កិច្ចសហការ និងជំរុញលទ្ធភាព​ក្នុង​ការ​បង្កើត​ពាណិជ្ជ​កម្ម​ថ្មីៗ​។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ នៅ​ភីអេច ហ្គ្រេនហល ក្នុងគោលបំណងតាំងបង្ហាញផលិតផលមានគុណភាពខ្ពស់របស់កម្ពុជា ទំនិញ​នាំ​ចេញ-នាំចូលសំខាន់ៗ និងសេវាកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​របស់​បណ្តា​អ្នក​ផ្គត់​ផ្គង់​ជុំវិញ​ពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែលមានពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញនូវផលិតផលចម្រុះ ដែលជាផលិត​ផល​សក្តានុពល​របស់​កម្ពុជា ​ទំនិញនាំចេញ-នាំចូល ដែលមានគុណភាពខ្ពស់ និងសេវាកម្ម​ដែល​មាន​លក្ខណៈ​ពិសេស​របស់​បណ្តា​អ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am       
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm