មន្រ្ដីរាជការ និងអង្គការសង្គមស៊ីវិលខេត្តពោធិ៍សាត់ប្រារព្ធទិវាជនមានពិការភាព

2024/12/15 07:33:35 pm        422

អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរសង្គមកិច្ច អតីត​យុទ្ធជន និងយុវតិសម្បទាខេត្ត និងអង្គការដៃគូ បានរៀបចំទិវាជនមានពិការភាពកម្ពុជា លើក​ទី​២៦ និងទិវាជនពិការអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្ន​ពិការ​ភាព​លើ​គ្រប់​វិស័យក្នុងយុគសម័យបរិវត្តកម្មឌីជីថល»។

ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរសង្គមកិច្ចខេត្ត ក្រោមវត្តមានលោក ស្រី ប៉ុក ណាឌី អភិបាល​រង​ខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងមាន​ការ​ចូលរួម​ពី​ស្ថាប័ន​មន្ទីរ​អង្គភាព រដ្ឋបាលក្រុងនិងសង្កាត់ ជនមានពិការភាព​មក​ពី​បណ្តា​មូលដ្ឋាន​រួម​ជាមួយ​មាតាបិតា និង​អាណា​ព្យាបាលប្រមាណ១០០នាក់ ។

លោក ផែង សំណាង នាយកអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការខេត្ត និងលោក អៀង ហុង ប្រធាន​មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្ត បានជម្រាប​ជូន​ថា​កន្លង​មក​ជន​មាន​ពិការភាព​ត្រូវ​បានគាំពារនិងបង្កើតការងារតាមរយៈគម្រោង កែឆ្នៃផ្លាស្ទីកដោយចង​ក្រង​ក្រុម​ជួយ​ខ្លួន​ឯង​បានចំនួន៣២ក្រុមមានសមាជិក៨៩៣នាក់បណ្តុះបណ្តាលជំនាញកាត់ដេរ និងជួសជុល​ម៉ូតូ ៣២នាក់ជំនាញកុំព្យូទ័រ ភាសាអង់គ្លេស ចំនួន២៨៤នាក់ដើម្បីកែលម្អជីវភាពប្រចាំថ្ងៃ។

ក្រៅ​ពីនោះអង្គការក៏ដូចមន្ទីរសង្គមកិច្ច បានបន្តការខិតខំគៀងគររកប្រភពជំនួយ ដើម្បី​លើក​កម្ពស់​សិទ្ធិជនពិការនិងគ្រួសារ ស្តាលទ្ធភាពពលកម្មនៅក្នុងសហគមន៍ ជនបទក្នុង​ខេត្ត​ពោធិ៍សាត់​ឲ្យ​កាន់តែប្រសើរទាំងសេវាសុខភាព ការបណ្តុះបណ្តាល សេវាសង្គម និងគាំទ្រផ្តល់​សិទ្ធិ​អំណាច។

បន្ទាប់ពីបានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក លោកស្រី ប៉ក់ ណាឌី បានលើកឡើងថា បញ្ហាពិការភាពជាបញ្ហាអាទិភាព គឺជាកិច្ចការងារ​ពហុ​វិស័យ ទាមទាឱ្យយើង ត្រូវតែយកចិត្ត ទុក​ដាក់​ដើម្បី​ការពារ និង​លើក​កម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព​គឺជាធនធានមនុស្សយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

លោកស្រី​បន្តថា រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់ ផ្តល់នូវសេវាសុខភាព ការស្តា​លទ្ធភាព​ពលកម្ម​កាយ​សម្បទានិងសតិបញ្ញា ឈានទៅរកការលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ច​លើជនពិការ​ព្រម​ទាំង​បាន​លើក​ទឹកចិត្ត​ឱ្យ​ជន​ពិការ​ចូល​រួម​សកម្មភាព​កីឡា សិល្បៈ និងបង្កលក្ខណះងាយស្រួល ជាច្រើនទៀតដើម្បីធានា​បាន​សម​ភាព​យេនឌ័រ និង​ការលើកកម្ពស់សមត្ថភាពស្រ្តីនិងកុមារ។

លោកស្រី បានអំពាវនាវដល់ប​ង​ប្អូន​ជន​ពិការ​ទាំង​អស់​មេត្តា​ខិតខំ​ប្រឹង​ប្រែង​ជួយ​ខ្លួន​ឯង​តាមរយៈ​ចិញ្ចឹម​សត្វ បង្កបង្កើនផល មានការយោគយល់សាមគ្គី គ្មានអំពើហឹង្សា គ្មានការរើសអើង ធ្វើយ៉ាង​ណា​ឱ្យ​ជីវភាបរស់នៅប្រចាំថ្ងៃកាន់តែប្រសើរនិងមេត្តាកុំយកបងប្អូន ជនពិការធ្វើ​ឈ្នាន់​សម្រាប់​ដើរ​សុំទាន និង​កែង​ចំណេញ​កម្លាំង​ពលកម្ម​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ខ្លួន​ឯង​ដែល​ជា​អំពើ​អយុត្តិធម៌​បំផុត៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        172
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm