ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍«រាត្រីចងចាំ» លើកទី៥ នៅប្រាសាទលានជលដំរី

2024/12/15 09:40:33 pm        482

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំព្រឹត្តិការណ៍ «រាត្រីចង់ចាំ» លើកទី៥ ឆ្នាំ២០២៤ ដោយមានការសម្តែងសិល្បៈទស្សនីយភាព ដើម្បីបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបីយ៍និងអរូបីយ៍ និងដើម្បីអបអរសាទរខួបគម្រប់៣២ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅប្រាសាទលានជលដំរី ក្រុងអង្គរធំ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ រាត្រីចងចាំ ជារៀងរាល់ឆ្នាំ ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ។ ដំណើរការនៃកម្មវិធី ពិតជាកើតចេញពីការចូលរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ដែលជានិច្ចកាល តែងតែគាំទ្រ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ ក្នុងន័យដើម្បីលើកស្ទួយនិងបំផុសឱ្យសាធារណជនទាំងជាតិ និងអន្តរជាតិបានយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយនិងលើកតម្កើងតម្លៃបេតិកភណ្ឌ វប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌រូបបីយ៍ និងអរូបីយ៍ ក្នុងសម័យសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន និងបានផ្សាភ្ជាប់ទៅនឹងសក្តានុពលវិស័យទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយនោះ ក៏នឹងធ្វើឱ្យសាធារណជន ក៏ដូចជាភ្ញៀវបរទេសបានស្គាល់ និងយល់កាន់តែច្បាស់ពីភាពសម្បូរបែប នៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួត ក្នុងការបង្កើតការងារ និងកាលានុវត្តភាព ដើម្បីទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព ព្រមទាំងចេះប្រើប្រាស់សក្តានុពលវប្បធម៌ ធ្វើជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គម ។លោកជំទាវ បញ្ជាក់ថា៖ថ្មីៗកន្លងទៅនេះ “ក្រម៉ា” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិក-ភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ ។ លោកជំទាវក៏បានឧទ្ទិសសមិទ្ឋិផលការងារសម្រេចបានក្នុងក្របខណ្ឌនៃកិច្ចការអភិរក្ស ថែរក្សាអង្គរជូនដល់ដួងព្រលឹងបុព្វបុរសខ្មែរ មរតកមនុស្សរស់និងអ្នកជំនាញផ្នែកសិល្បៈ បុរាណខ្មែរ ដែលបាន ទទួលមរណភាពកន្លងទៅ សូមឱ្យវិញ្ញាណក្ខន្ធរបស់បុព្វបុរស និងអ្នកដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ក្នុងការថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ លោក ឌី រ៉ាដូ អភិបាលរងខេត្តខេត្តសៀមរាប មានប្រសាសន៍ថា៖ ខេត្តសៀមរាប បាននិងកំពុងទទួលរៀបចំនូវកិច្ចប្រជុំធំៗថ្នាក់ជាតិ និងអន្តរជាតិ និងព្រឹត្តិការណ៍ជាច្រើន ដូចជា៖ កម្មវិធីឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ការសម្តែងក្បាច់គុនសៅលីង កិច្ចប្រជុំសភាយុវពាណិជ្ជករអន្តរជាតិ(JCI) បុណ្យទន្លេលើកទី៨ ស្នាមញញឹមនៃកម្ពុជាលើកទី១ និងលើកទី២ ព្រឹត្តិការណ៍រថយន្តទំនើបៗ ក្បួនដង្ហែទិវាទេសចរណ៍ពិភពលោក ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងចក្រភពអង្គរជាដើម។លោកអភិបាលរងបន្តថា៖ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានបន្តដឹកនាំនាវាកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ក្នុងនោះវិស័យវប្បធម៌ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ បានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្សការពារ និងលើកតម្លៃវប្បធម៌ អរិយធម៌ជាតិ ហើយក្រោមការខិតខំប្រឹងប្រែង របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាននាំយកសម្បត្តិបេតិកភណ្ឌទាំង រូបីយ៍ និងអរូបីយ៍ ទៅចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក គុនល្បុក្កតោខ្មែរផងដែរ ព្រមទាំងវប្បធម៌ខ្មែរ ទាំងរូបីយ៍ និងអរូបីយ៍ជាច្រើនទៀតបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        163
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm