សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និងសមាជិកថ្មី​ចំនួនជាង​ពីរ​ពាន់នាក់

2024/12/16 02:06:00 am        1.7 K

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.គ.ស.ស.យ.ក.) បាន​ប្រកាស​ទទួល​ស្គាល់​សមាស​ភាព​ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មីសរុបចំនួនជាងពីរពាន់នាក់ ដែលមកពីសាខា​មជ្ឈ​មណ្ឌល​ជាតិផ្តល់ឈាម មន្ទីរពេទ្យរដ្ឋ និងសាកលវិទ្យាល័យនានា។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក នៅរសៀល​ថ្ងៃទី​១៥​ខែធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និង​សមាជិក សមាជិកាថ្មី នៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងអបអរ​សាទរ​ខួប​១០ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក ដែលបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សាខា​ចោមចៅ រាជធានីភ្នំពេញ។

នៅអង្គពិធីឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បាន​ថ្លែង​ថា ឆ្នាំនេះជាខួប១០ឆ្នាំ ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានបង្កើតឡើង ដោយក្នុង​រយៈពេល​១០​ឆ្នាំ​នេះ សម្រេចបានសមិទ្ធផលជាច្រើនរួមមាន៖ ការពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុង ការចុះពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋនៅមូលដ្ឋានដោយឥតគិតថ្លៃ និងជាពិសេសការ​ប្រយុទ្ធ​ប្រឆាំង​ក្នុងស​មរភូមិ​ជំងឺរាតត្បាតសកល ខូវីដ-១៩ រួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែម​លើ​នេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី ដែលបានចូលរួមក្នុងក្រុមគ្រួសារសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក មានបេកកម្មក្នុងបុព្វេហេតុជាតិ និងកិច្ចការងារសង្គមនានា ជាពិសេស​ការ​លើក​កម្ពស់​សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា។

សមាសភាពថ្នាក់ដឹកនាំ និងសមាជិក សមាជិកាថ្មី បានប្រាប់BTVឱ្យថា ការសម្រេច​ចូល​រួម​ក្នុង​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក គឺដើម្បីចង់ចូលរួមចំណែក​លើក​កម្ពស់​សុខភាព​ប្រជាពលដ្ឋ​នៅ​កម្ពុជា​ឱ្យ​មាន​សុខភាពល្អ និងអប់រំឱ្យយល់ដឹងពីរបៀបថែទាំសុខភាពកុំឱ្យមានជំងឺ។ លើសពីនេះ ពួកគេ​បាន​ប្តេជ្ញា បំពេញឱ្យការងារឱ្យល្អ ស្របទៅតាមបទផ្ទៃក្នុងរបស់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក។

គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានប្រកាសទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ និង​សមាជិក សមាជិកាថ្មី នៅពេលនេះ សរុបចំនួន២,៧០១នាក់ មកពីសាខា​ចំនួន​៨​រួមមាន៖ ទី១.​មន្ទីរពេទ្យកាល់ម៉ែត ទី២.មន្ទីរពេទ្យកុមារជាតិ ទី៣.មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទី៤.សាកល​វិទ្យាល័យ​អន្តរជាតិ ទី៥.សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ទី៦.សាកលវិទ្យាល័យន័រតុន ទី៧.សាលា​បច្ចេកទេស​ថែ​ទាំវេជ្ជសាស្រ្ត និងទី៨.សាលាមធ្យសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        135
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm