[UPDATE] មនុស្សរាប់រយ ឬរាប់ពាន់នាក់ ប្រហែលបានស្លាប់ក្នុងព្យុះសីក្លូននៅកោះ Mayotte របស់បារាំង

2024/12/16 04:08:07 pm        330

មន្ត្រីជាន់ខ្ពស់ក្នុងតំបន់របស់បារាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) ថា មនុស្សរាប់រយនាក់ ឬអាចជារាប់ពាន់នាក់ ប្រហែលបានបាត់បង់ជីវិត នៅពេលដែលព្យុះស៊ីក្លូន ឈីដូ (Chido) ដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជិតមួយសតវត្សរ៍ បានវាយប្រហារលើប្រជុំកោះ ម៉ាយ៉ូត (Mayotte) នៃមហាសមុទ្រឥណ្ឌារបស់បារាំង។

អភិបាលតំបន់ លោក ហ្វ្រង់ស្វ័រ-សាវីយេ ប៊ីវវីល (Francois-Xavier Bieuville) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយក្នុងស្រុកថា "ខ្ញុំគិតថាប្រាកដជាមានមនុស្សរាប់រយ ប្រហែលជាអាចនឹងឈានដល់មួយពាន់ ឬច្រើនពាន់នាក់ បានស្លាប់នៅក្នុងព្យុះដ៏កាចសាហាវនោះ"។

នៅពេលសាកសួរអំពីចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ក្រសួងមហាផ្ទៃបារាំងបាននិយាយថា "គេនឹងពិបាកក្នុងការរាប់បញ្ចូលជនរងគ្រោះទាំងអស់នៅពេលនេះណាស់" ហើយតួលេខមិនអាចកំណត់បានភ្លាមទេនៅដំណាក់កាលនេះ។

ក្រសួងឧតុនិយមបារាំង បាននិយាយថា ព្យុះស៊ីក្លូន Chido បានបោកបក់មកលើកោះ Mayotte ពេញមួយយប់ ជាមួយនឹងកម្លាំងខ្យល់បក់ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានបំផ្លាញលំនៅដ្ឋាន អគាររដ្ឋាភិបាល និងមន្ទីរពេទ្យ។ ក្រុមព្យាករព្រមានថា នេះគឺជាព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ៩០ឆ្នាំ ដែលបានវាយប្រហារលើកោះនោះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        73
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm