ជំនន់ទឹកភ្លៀង មិនប៉ះពាល់ដល់រោងចក្រសហគ្រាសនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ

2021/10/29 07:39:03 pm        621

ភ្នំពេញ ៖ ​យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតមកដល់ពេលនេះ ក្រសួង​មិនទាន់​ទទួល​បានដំណឹង ឬព័ត៌មាន​ណាមួយអំពីរោងចក្រ សហគ្រាស​ស្នើ​សុំផ្អាក​ចង្វាក់​ផលិតកម្ម​ដោយសារជំនន់ទឹកភ្លៀងទេ ពោលគឺនៅតែបន្តដំណើរការធម្មតា។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យទូរទស្សន៍ព័ត៌មាន ​ប៊ីធីវី ដឹងថា ពាក់ព័ន្ធ​បញ្ហាគ្រោះទឹកជំនន់ ក្រសួងអត់ទទួលព័ត៌មានថា រោងចក្រ​ត្រូវបាន​បិទ​ដោយ​សាររងគ្រោះ​ទឹកជំនន់ទេ​ គឺរោងចក្រ និងសហគ្រាសនៅបើកដំណើរការធម្មតា“។

ឯកឧត្តមឲ្យដឹងទៀតថា ធម្មតារោងចក្របិទគាត់ជូនដំណឹង​មកក្រសួង ន្តែមក​ដល់​ពេលនេះ​មិនមានទេ ​ហើយក្រសួងចុះមើលតាមខណ្ឌ ​អត់មានរបាយការណ៍នេះដែរ”។

ការលើកឡើងរបស់ក្រសួង គឺធ្វើឡើងបន្ទាប់ពីមានគ្រោះជំន​ន់ទឹកភ្លៀង ​បានកើតឡើង នៅតាម​បណ្តោយ​ស្ទឹងព្រែកត្នោត ចាប់ពីខេត្តកំពង់ស្ពឺ ​ដល់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ក្នុងខេត្តកំពង់ស្ពឺ គិតមកដល់ពេលនេះ ​មិនមានការរាយការណ៍ណាមួយដែរអំពីរោងចក្រ សហគ្រាស រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់​ទេ​ ហើយកម្មករ​និយោជិត​នៅតែ​បន្ត​ធ្វើការធម្មតា។

ឯកឧត្តម បានអះអាងទៀតថា “រោងចក្រ សហគ្រាសទាំងអស់អាចនិយាយបានថា កាលពី​ឆ្នាំ២០២០ ក៏អត់មានប៉ះពាល់​ ហើយនៅឆ្នាំ២០២១នេះ ក៏អត់មានប៉ះពាល់ដែរ”។

សូមជម្រាបជូនថា​ គ្រោះទឹកជំនន់​ កាលពីឆ្នាំ២០២០កន្លង បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់​ផលិត​កម្ម​តាមបណ្តារោងចក្រសហគ្រាសជាង ៧០កន្លែង ​ដែលមានទីតាំងនៅភាគខាងត្បូង នៃរាជធានី​ភ្នំពេញ​ ខេត្តកំពង់ស្ពឺ ​និងខេត្តកណ្តាល និងផ្លូវមួយចំនួនឆ្លងកាត់តំបន់នេះ ត្រូវ​បាន​ផ្អាកចរាចរណ៍ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនកម្មករកម្មការនី និងនិយោជក៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm