លោក Trump និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ពិភាក្សាពីចំណាប់ថ្នូរហ្កាហ្សា និងស្ថានការណ៍ស៊ីរី

2024/12/16 05:06:23 pm        230

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) ថា លោកបានពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump អំពីស្ថានការណ៍នៅក្នុងប្រទេសស៊ីរី និងការជំរុញនាពេលថ្មីៗនេះ ដើម្បីធានាបាននូវការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល និងបរទេស ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។

លោក Netanyahu បាននិយាយថា រូបលោក និងលោក Trump បានពិភាក្សាគ្នានៅយប់ថ្ងៃសៅរ៍ អំពីរឿងទាំងនេះ ដែលនឹងក្លាយជាបញ្ហាប្រឈមបរទេសដ៏សំខាន់មួយ សម្រាប់លោក Trump រ៉ាប់រង នៅពេលលោកចូលកាន់តំណែង ប្រសិនបើបញ្ហាទាំងនោះមិនត្រូវបានដោះស្រាយមុនថ្ងៃឡើងកាន់តំណែង ២០ ខែមករា ឆ្នាំក្រោយទេនោះ។

ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ រួមទាំងជនជាតិអ៊ីស្រាអែលសញ្ជាតិអាមេរិក ២នាក់ ក្នុងអំឡុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

ចំណាប់ថ្នូរជាង ១០០នាក់ ត្រូវបានដោះលែងតាមរយៈការចរចា ឬប្រតិបត្តិការជួយសង្គ្រោះរបស់យោធាអ៊ីស្រាអែល។ ក្នុងចំណោមមនុស្សប្រហែល ១០០នាក់ ដែលនៅតែត្រូវបានឃុំខ្លួននៅហ្កាហ្សា មានតែប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលគេជឿថានៅមានជីវិត។

លោក Trump បានព្រមានកាលពីដើមខែនេះថា នឹងមាន "ការខាតបង់ធ្ងន់ធ្ងរ" នៅមជ្ឈិមបូព៌ា ប្រសិនបើចំណាប់ថ្នូរមិនត្រូវបានដោះលែងមុនពេលលោកចូលកាន់តំណែង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm