សម្តេចធិបតីអះអាងថា ពលរដ្ឋដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំមិនត្រូវបង់ពន្ធឡើយ

2024/12/16 05:42:03 pm        217

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា បងប្អូនណាដែលរកចំណូលបានតិចជាង២៥០លានរៀល ក្នុងមួយឆ្នាំ មិនត្រូវជាប់កាតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ ខណៈការចុះឈ្មោះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ គោលបំណងធំបំផុត របស់រាជរដ្ឋាភិបាល គឺដើម្បីជួយលើកស្ទួយជីវភាព របស់បងប្អូនប្រពលរដ្ឋតែប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើក​ឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនា​ពេលនេះ ​គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ ​និងរាជរដ្ឋាភិបាល ហើយក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយដល់បងប្អូនដែលជួបបញ្ហាផងដែរ។

សម្តេច បានបន្ថែមទៀតថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​មានភាពងាយរងគ្រោះជាង​អ្នក​សេដ្ឋកិច្ចក្នុងប្រព័ន្ធ ​ដូច្នេះត្រូវ​ទាមទារ​ការយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់។

ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត​ ក៏បានណែនាំឲ្យក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ សូម​កុំបង្ករឲ្យមាន​ភាព​ស្មុគស្មាញ​ដល់​បងប្អូន​ប្រជាពលរដ្ឋច្រើន​ពេក​ទាក់ទង​នឹងការ​ចុះឈ្មោះនេះ ហើយក្រសួងត្រូវចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូន​តាមសហគមន៍ ​ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ។

ក្នុងនោះ​សម្តេចនាយករដ្ឋមន្រ្តី ក៏បានព្រមានចំពោះអ្នកណាដែលបន្លំប្រជាពលរដ្ឋរត់ការ ដើម្បីបានលុយពីប្រជាពលរដ្ឋទាក់ទង នឹង​ការងារនេះ ។ ដោយសម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺមិនត្រូវធ្វើយ៉ាងណាយក​គេងចំណេញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះឡើយ ។ សម្តេច ក៏បានឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតាមដាន​ចំពោះ​បញ្ហានេះ​ជាប្រចាំផងដែរ ជៀសវាងបងប្អូនប្រជាពលរដ្ឋចាញ់​បោក​ពួកឱកាសនិយម៕អត្ថបទបាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm