កម្ពុជាបើកវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម

2024/12/16 09:53:36 pm        247

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើក “វេទិកា​ពាណិជ្ជ​កម្ម និងវិនិយោគ កម្ពុជា-កូរ៉េ” ជាព្រឹត្តិការណ៍អម “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងពិធីបើកវេទិកា កាលពីសប្តាហ៍កន្លងទៅនេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្ម និងការ​វិនិយោគ​ទ្វេភាគី​តាម​រយៈការជំរុញភាពជាដៃគូយុទ្ធសាស្ត្រ លើកកម្ពស់សក្តានុពលវិនិយោគរបស់កម្ពុជា និង​សម្រប​សម្រួលកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។

លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងបន្តថា វេទិកានេះក៏នឹង​បង្ហាញ​ពី​ឱកាស​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដូចជា កសិកម្ម សម្ភារៈបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថល ដើម្បីលើកកម្ពស់​លទ្ធភាព​ការ​ចូល​​​ទៅ​​កា​ន់ទីផ្សារ គាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែល​វិស័យគន្លឹះទាំងនេះត្រូវបានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​ជំនួបរបស់សម្តេចជាមួយនឹង KIAF និងតំណាងក្រុមហ៊ុន កាលពីថ្ងៃទី១៣ ខែធ្នូ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ វេទិកានេះក៏ផ្តល់ឱកាសដ៏ល្អ ពង្រឹងភាពជាដៃគូកម្ពុជាកូរ៉េ ស្វែង​យល់​ពី​សក្តានុពល​ពាណិជ្ជកម្ម និងការបណ្តាក់ទុន។

នៅក្នុងវេទិកានេះ ក៏បានការធ្វើបទបង្ហាញពីវាគ្មិនកូរ៉េ និងកម្ពុជាស្តីពីប្រធានបទពាក់ព័ន្ធជាច្រើន ដូចជា​តម្លៃនៃសាជីវកម្មនិងកំណែទម្រង់ថ្នាក់ជាតិ ការលើកទឹកចិត្តផ្នែកកាតព្វកិច្ចពន្ធដារ ការ​វិនិយោគ​ផ្ទាល់​ពីបរទេស កិច្ចសហប្រតិបត្តិការ​សម្រាប់​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ក្នុង​វិស័យ​ឧស្សាហ​កម្ម ការបង្កើតការងារនៅកម្ពុជា ការវិនិយោគនៅកម្ពុជា និងការផ្តល់សេវា​ធនាគារ​ឌីជីថល​។

សូមជម្រាបជូនផងដែរថា វេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ មានការ​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​ពី លោក Marn-Ki Jeong, ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ឯកឧត្តម Roh Keon-ki អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថា​មពល​នៃ​សាធារណរ​ដ្ឋកូរ៉េ និងឯកឧត្តម Park Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំ​កម្ពុជា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        48
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        111
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm