ថៃ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ចំនួនពីរក្នុងសប្តាហ៍នេះ ផ្តោតលើវិបត្តិមីយ៉ាន់ម៉ា

2024/12/16 10:20:11 pm        248

ប្រទេសថៃ បាននិយាយនៅថ្ងៃចន្ទ (១៦ ធ្នូ) នេះថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់តំបន់ចំនួនពីរស្ដីពីវិបត្តិមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ដោយយ៉ាងហោចណាស់មានតំណាងមួយរូបនៃរបបសឹក ខណៈនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីនាំមីយ៉ាន់ម៉ា ឱ្យសកម្មក្នុងប្លុកអាស៊ានវិញ។

រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីត សាង៉ាមពង្ស (Maris Sangiampongsa) នឹងពិភាក្សាដាច់ដោយឡែកពីគ្នាក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ និង ២០ ខែធ្នូ បន្ទាប់ពីថៃ កាលពីខែតុលា បានស្នើធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាក្រៅផ្លូវការដើម្បីស្វែងរកផ្លូវចេញពីវិបត្តិដែលគ្របដណ្ដប់មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ មក។

តំណាងមកពីមីយ៉ាន់ម៉ា នឹងចូលរួមក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) នេះ ដែលអ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថានឹងក្លាយជាការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីសន្តិសុខព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែន។ តំណាងមកពីប្រទេសចិន ឥណ្ឌា បង់ក្លាដែស ឡាវ និងថៃ ដែលសុទ្ធតែមានព្រំប្រទល់ជាប់មីយ៉ាន់ម៉ា ក៏នឹងចូលរួមផងដែរ។

អ្នកនាំពាក្យបន្តថា នៅថ្ងៃសុក្រ (២០ ធ្នូ) នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមួយស្តីពីមីយ៉ាន់ម៉ា សម្រាប់ "សមាជិកដែលចាប់អារម្មណ៍" នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកិច្ចពិភាក្សាពីផែនការ “មតិឯកច្ឆ័ន្ទសន្តិភាពប្រាំចំណុច” របស់អាស៊ានសម្រាប់សន្តិភាពនៅក្នុងប្រទេសនេះ។ គេមិនច្បាស់ទេថា តើមីយ៉ាន់ម៉ា នឹងមានតំណាងណាមួយនៅក្នុងកិច្ចប្រជុំថ្ងៃសុក្រនេះឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm