CDC៖ ១១ខែឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងវិនិយោគកើនដល់ជិត ៦៥០០លានដុល្លារ​អាមេរិក

2024/12/16 10:26:08 pm        351

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានបង្ហាញរបាយការណ៍ថា កម្ពុជា នៅក្នុងរយៈ​ពេល​១១​ខែ ឆ្នាំ២០២៤នេះ បានអនុម័តគម្រោងវិនិយោគពីអ្នកវិនិយោគក្នុងប្រទេស និងក្រៅ​ប្រទេស ចំនួន ៣៨៩គម្រោង ដែលមានទំហំ​ទឹក​ប្រាក់​វិនិយោគ​កើន​រហូត​ជិត ៦៥០០​ដុល្លារ​អាមេរិក ពោលគឺកើនលើសឆ្នាំ២០២៣ ដែលមានគម្រោងវិនិយោគចំនួន២៦៩គម្រោង មានទំហំ​ទឹកប្រាក់​ប្រមាណជិត ៥០០០លានដុល្លារអាមេរិក។

តាមរបាយការណ៍ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាការធិការវិនិយោគកម្ពុជា នៃ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ឲ្យដឹងថា នៅក្នុងខែធ្នូឆ្នាំ២០២៤នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC គឺនៅតែបន្តពិនិត្យ និងអនុម័តគម្រោងវិនិយោគជាច្រើនទៀត ខណៈនៅដើម​ខែ​ធ្នូ​នេះ​ដែរ CDC បានអនុម័ត និងប្រកាសគម្រោងវិនិយោគដែលទើបបានអនុម័តថ្មី បានប្រមាណ​ជាង​៤០​គម្រោងបន្ថែមទៀត ដែលមាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ៩៤០​លាន​ដុល្លារ​អាមេរិកទៀត។

សម្រាប់គម្រោងវិនិយោគដែលបានអនុម័តឲ្យមានវិនិយោគនៅលើទឹកដីកម្ពុជានោះ រួមមាន៖ គម្រោង​វិនិយោគសេវាកម្មទូរគមនាគមន៍មូលដ្ឋាន ប្រព័ន្ធទូរសព្ទចល័ត គម្រោង​វិនិយោគ​សណ្ឋាគារ​ផ្កាយ​៥ ក្នុងវិស័យទេសចរណ៍ គម្រោងវិនិយោគផលិតភេសជ្ជៈប៉ូវកម្លាំង គម្រោង​ផលិត​អំពូលភ្លើង ពូកខ្យល់ គ្រឿងសង្ហារឹម គម្រោង​វិនិយោគ​កសិ​ឧស្សាហ​កម្ម​នានា​ជា​ច្រើន​ទៀត​។

នៅក្នុងពិធី “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា( CET ) នៅមជ្ឈមណ្ឌល ភីអេច ហ្រ្គេនហល បុរី ប៉េងហួត បឹងស្នោ ឯកឧត្ដម សួន សុផល ថ្លែងថា ជារួម កត្តាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំង​យុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, ការៀប​ចំ​កញ្ចប់​លើក​ទឹក​ចិត្ត​ឆ្លាត​វៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅជាដើមនេះ គឺមានលក្ខណៈ​អំណោយ​ផល​ល្អ​ប្រសើរនៅកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        234
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm