ការនាំចេញរបស់កម្ពុជាកើនឡើងប្រមាណជាង ៥០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤

2024/12/16 10:38:35 pm        302

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំវេទិកាស្តីពីការនាំចេញរបស់កម្ពុជា ក្នុង​គោលបំណង ជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម , ជួយបំពាក់បំប៉នដល់អ្នកនាំចេញ និង​ជំរុញ​ដល់​ការ​បង្កើត​ទំនាក់ទំនងនិងបង្ហាញអំពីចំណុចខ្លាំងនៃឧស្សាហកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា” នៅរាជធានីភ្នំពេញ។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកានេះ បានមាន​ប្រសាស​ន៍ថា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំមុន ពោលឆ្នាំ២០០២ និង២០០៣ កម្ពុជា​សម្រេច​បាន​ទំហំពាណិជ្ជកម្មសរុបចំនួនតែជាង ៣ពាន់លានដុល្លារទេ រហូតមកដល់ពេលបច្ចុប្បន្ន មាន​ការកើនឡើងរហូតចំនួនជាង ៥០ពាន់លានដុល្លារ។ លោកជំទាវបានបន្តថា សម្រាប់​ឆ្នាំ​២០២៤​នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានចំនួនកើនឡើងប្រមាណ ១៦% ក្នុងនោះ ទោះ​បី​ក្នុង​កំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ក៏ប៉ុន្តែការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​លំនឹង​បានល្អ។

លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា បើគិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ការ​នាំ​ចេញ​របស់​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង ២៤ពាន់លានដុល្លារ កើន​ឡើង​១៤% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងនោះ​មុខ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ មានដូចជា សម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង ស្រូវ អង្ករ កង់ គ្រឿងបង្គុំ និង​គ្រឿងអេឡិចត្រូនិចជាដើម។

ទាក់ទិនស្ថានភាពទីផ្សារនាំចេញរបស់កម្ពុជា លោក ប៊ុន ណារិន ប្រធានសមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិ​សាស្រ្តទំនិញអំបិលកំពត កែប បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា និយាយដោយ​ឡែក​សម្រាប់​វិស័យអំបិល គិតចាប់តាំងពីដើមមកទីផ្សារអំបិល ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក គឺមិនដែល​ធ្លាប់​មាន​ការនាំចេញទៅលក់នៅក្រៅស្រុកនោះទេ ប៉ុន្តែឥឡូវនេះ​អំបិល​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពីទីផ្សារអន្តរជាតិ នេះគឺជាជោគជ័យមួយនិងល្អបំផុតសម្រាប់វិស័យអំបិល ជា​ពិសេស​ដោយ​សារ​ការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ គឺបានខិតខំ​ទាក់​ទាញ និងធ្វើការទំនាក់ទំនងផ្សេងៗជាដើមជាមួយបណ្តាប្រទេសជាដៃគូ។ លោកបន្ថែមថា និយាយ​ជារួម មិនមែនតែវិស័យអំបិលនោះទេដែលមានទីផ្សារច្រើន ពោលគឺគ្រប់​ផលិត​ផល​ខ្មែរ​ទាំង​អស់​គឺមានលើគ្រប់ទីផ្សារអន្តរជាតិ ខណៈពីមុនមិនដែលមានទាល់តែសោះ ជាក់ស្តែងដូចជា​នៅ​ខាង​ប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន ចិន សិង្ហបុរី និងកូរ៉េជាដើម។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅ​រយៈ​ពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណង​តាំង​បង្ហាញ​ផលិត​ផល​មា​នគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា​កម្ម​ដែល​មាន​លក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែល​មាន​ពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំង​បង្ហាញ​នូវ​ផលិត​​ផល​ចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមាន​គុណភាព​ខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm