ក្រសួងវប្បធម៌ បន្តការបណ្ដុះបណ្ដាលចំណេះជំនាញវិជ្ជាជីវៈដូនតា បន្ថែមថ្នាក់សិក្សាក្នុងឆ្នាំថ្មី២០២៥-២០២៦

2024/12/17 12:46:23 am        153

ភ្នំពេញ ៖ ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងបន្តការបណ្ដុះបណ្ដាលចំណេះជំនាញវិជ្ជាជីវៈដូនតា ដោយបន្ថែមថ្នាក់សិក្សាក្នុងឆ្នាំថ្មី ២០២៥-២០២៦ ដូចជា៖ ថ្នាក់តម្បាញ ស្នូនឆ្នាំង និងចម្លាក់ថ្ម ដោយគោរពទៅតាមគោលការណ៍ទទួលសិស្ស៣០០នាក់ក្នុងមួយឆ្នាំ។

​ឯកឧត្តម ឈុំ ម៉េងហុង បានបន្តថា ភាពសម្បូរណ៍បែបនៃមរតកវប្បធម៌ទាំងរូបី និងអរូបីដែលបង្ហាញពីអតីតកាលដ៏រុងរឿង និងយូរអង្វែងរបស់កម្ពុជា គឺមិនត្រឹមតែជាព្រលឹង និងជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្តានុពលវប្បធម៌ដ៏មហិមា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។ ដូច្នេះដើម្បីរក្សាបាននូវគុណតម្លៃទាំងនេះ ការងារចាំបាច់ និងជាអាទិភាព គឺការអភិរក្ស និងលើកស្ទួយមរតកវប្បធម៌។ បើទោះជាមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងរដ្ឋ និងដៃគូឯកជនកន្លងមកច្រើនយ៉ាងណាក៏ដោយ ក៏ការងារអភិរក្សនៅមានទំហំធំធេង និងមានបញ្ហាប្រឈមច្រើន ជាពិសេសមរតកវប្បធម៌អរូបី។ ចំណេះជំនាញដូនតាជាច្រើនមានជាអាទិ៍ ជំនាញទាក់ទងនឹងចម្លាក់ (ជាងមាស ជាងឈើ ជាងដែក...) តម្បាញ (ក្រណាត់ និងរុក្ខជាតិ) ជំនាញសូនរូបនិងវិចិត្រកម្ម ជំនាញស្មូនឆ្នាំង ជំនាញសម្តែង (ចម្រៀង តន្ត្រី ល្ខោន អាយ៉ៃ ស្មូត ពោល...) និងជំនាញម្ហូបអាហារជាដើម កំពុងប្រឈមនឹងការបាត់បង់បន្តិចម្តងៗពីសង្គមកម្ពុជា។ អ្នកមានចំណេះជំនាញដូនតាខ្លះបានបោះបង់ចោលជំនាញរបស់ខ្លួន។ រីឯអ្នកដែលគួរបន្តវេនមិនព្រមរៀនបន្ត។ កូននៃអ្នកតម្បាញខ្លះមិនព្រមរៀនជំនាញបន្តពីម្តាយ ដោយពួកគាត់មើលឃើញ ឬមានទស្សនៈថាជាការងារលំបាក ហត់នឿយ ចាយពេលយូរ មិនចំណេញ ឬចំណេញតិច និងមិនអាចយកជាអាជីពចិញ្ចឹមខ្លួនរស់។  

ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានសង្កត់ធ្ងន់ថា ការបាត់បង់ចំណេះជំនាញដូនតា ជាការគួរឲ្យស្តាយណាស់ ហើយការអភិរក្សចំណេះដឹងនិងជំនាញដូនតាឲ្យបានគង់វង្ស ទន្ទឹមនឹងការអភិវឌ្ឍ “ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ” នឹងជួយបង្កើនផលិតផលនិងសេវាកម្មវប្បធម៌ប្រកបដោយគុណភាព តម្លៃ និងមានលក្ខណៈជាតិ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាព និងអត្តសញ្ញាណជាតិ ហើយពិសេសជាងនោះទៅទៀត គឺជួយដល់កំណើនសេដ្ឋកិច្ច និងការងារ យ៉ាងសន្ធឹកសន្ធាប់ផង។

ឯកឧត្តម ឈុំ ម៉េងហុង បានបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ត្រូវបានបើកដំណើរការកាលពីថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ បានបើកដំណើរការ នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាមាននៅខេត្តចំនួន៦ (កណ្តាល តាកែវ កំពង់ចាម កំពង់ឆ្នាំង រតនគីរី និងសៀមរាប) ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ (ខ្មុកស្មាច់ ចម្លាក់ប្រាក់ស្ពាន់ តម្បាញសូត្រ ស្មូនឆ្នាំង តម្បាញក្រមាពណ៌ត្រុំ ចម្លាក់ស្បែក ចម្លាក់ថ្ម និងចម្លាក់ស្មិត) និងមានសិស្សចំនួន១៨៥នាក់។ បន្ថែមលើសពីនេះ នៅថ្ងៃទី២១ ២២ និង២៣ ខែធ្នូខាងមុខនេះ ក៏មានកម្មវិធីពិព័រណ៍ស្នាដៃសិប្បកម្មដូនតា រយៈពេលបី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងមានតាំងនូវស្នាដៃរបស់សិស្សឆ្នាំទី១ មួយចំនួន ដូចជា៖ មុខខ្មុក ចម្លាក់ប្រាក់/ស្ពាន់ សំពត់សូត្រ ក្រមាពណ៌ត្រុំ ក្អមឆ្នាំង ចម្លាក់ស្បែក ចម្លាក់ស្មិត និងចម្លាក់ថ្ម ដើម្បីអោយសិស្សជំនាញដូនតា បានបង្ហាញនូវស្នាដៃរបស់ពួកគាត់ និងដើម្បីអោយបងប្អូនរួមជាតិបានស្គាល់ពីទេពកោសល្យរបស់កូនសិស្សទាំងនេះដែលជាស្នង និងបន្តផ្ទេរមរតកដូនតាទាំងនេះទៅក្មេងជំនាន់ក្រោយផងដែរ៕ 

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        6
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        33
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm