អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៖ ការលើកពីបញ្ហាព្រំដែនរបស់ក្រុមទណ្ឌិត ក្បត់ជាតិ គ្រាន់តែលេសបង្កើតព្រឹត្តិការណ៍វាយប្រហាររាជរដ្ឋាភិបាល

2024/12/17 01:59:52 am        167

ភ្នំពេញ៖ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧ លោក កង គឹមហាក់ បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល បានទម្លាយពីចេតនាទុច្ចរិតដែលក្រុមទណ្ឌិត សម រង្ស៊ី តែងតែយកលេសបញ្ហាព្រំដែនមកបង្កើតព្រឹត្តិការណ៍ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក កង គឹមហាក់ បានថ្លែងថា៖«សម រង្ស៊ី ប្រើលេសឈឺឆ្អាលពីបញ្ហាព្រំដែន ឬសកម្មភាពទៅដកបង្គោលព្រំដែននៅខេត្តស្វាយរៀងកាលពីឆ្នាំ២០០៩ សម រង្ស៊ី ធ្វើដូចជាក្លាហានខ្លាំងណាស់ ហើយស្នេហាជាតិសម្បើមណាស់ ប៉ុន្ដែចុងក្រោយ គាត់ឡើងយន្តហោះទៅញាំហេមប៊ឺហ្គ័រ (Hamburger) នៅប៉ារីស នៅវ៉ាស៊ីនតោនបាត់ស្រមោល។ រីឯអ្នកដែលហែរហមគាត់ ត្រូវបានចាប់ដាក់គុកជាបន្តបន្ទាប់ ហើយខ្លះទៀតរត់ចោលស្រុក ភាសន៍ខ្លួនទៅស្រុកគេអស់»។

លោកបន្ដថា៖«ខ្ញុំគត់សម្គាល់ថា គាត់ចូលចិត្តបង្កើតព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នោះឱ្យកើតឡើង ប៉ុន្ដែគាត់មិនចូលចិត្តដោះស្រាយទេ គាត់ច្រើនតែរត់ចោលបញ្ហា ទុកបញ្ហាឱ្យអ្នកនៅក្នុងស្រុកដោះស្រាយ។ ចំណែកគាត់ពីរនាក់ប្ដីប្រពន្ធរត់ទៅដេកនៅបារាំងយ៉ាងមានក្ដីសុខ»។

លោក កង គឹមហាក់ បានកត់សម្គាល់ឃើញថា បើគេសង្កេតមកមើលគាត់ពីចម្ងាយ សម រង្ស៊ី គឺជាមនុស្សអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ ប៉ុន្ដែនៅពេលដែលលោកធ្លាប់ធ្វើការងារមួយសម រង្ស៊ី ទើបដឹងថាគាត់ជាមនុស្សចិត្តចង្អៀតចង្អល់ និងមិនមែនជាមនុស្សចិត្តទូលាយដែលអាចដឹកនាំប្រទេសបាននោះទេ។

អតីតតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះបន្ថែមថា ទណ្ឌិត សម រង្ស៊ី ជាអ្នកមេដឹកនាំផ្ដាច់ការ មិនដែលទទួលយកមតិយោបល់ពីថ្នាក់នាំ និងមិនសូវយកចិត្តទុកដាក់ស្ដាប់ពិចារណាអនុសាសន៍អ្នកជំនាញនោះទេ។ គាត់តែងតែដាក់ផែនការនេះ ផែនការនោះ ហើយតម្រូវឱ្យមន្រ្តីក្រោមឱវាទអនុវត្តតាម និងរត់តាមផែនការរបស់គាត់។ 

លោកថា ការតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ និងអ្នកស្រលាញ់ជាតិ គឺគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ។ ទណ្ឌិត សម រង្ស៊ី មិនអាចដឹកនាំប្រទេសបានទេ ព្រោះគ្មានទស្សនៈវិស័យ គ្មានផែនការណាមួយឱ្យជាក់លាក់ គឺអនុវត្តផែនការអ្វីមួយតាមរយៈការនឹកឃើញភ្លាមៗ មិនបានពិភាក្សាជាមួយថ្នាក់នាំគណបក្សដទៃទៀតនោះទេ។

បើតាមលោក កង គឹមហាក់៖«អ្វីដែលខ្ញុំធ្លាប់ធ្វើកិច្ចការជាមួយគាត់ គឺទង្វើភាគច្រើន គឺជាការសម្ដែងច្រើន។ ជាក់ស្ដែងកាលពីគណបក្សមិនទាន់ត្រូវបានរំលាយ គាត់ទៅជួបសកម្មជននៅកូរ៉េ គាត់ថា គាត់នឹងជិះយន្តហោះមកខ្មែរ បើទោះបីជាមានការគំរាមចាប់ដាក់គុកក៏ដោយ ប៉ុន្ដែគាត់មិនហ៊ានចូលមកកម្ពុជាទេ គឺគាត់យកវ៉ាលីខោអាវមួយអូសកាត់ព្រលានយន្តហោះថតសម្ដែង ធ្វើដូចជាពិតមែន»។

លើសពីនេះលោកថា៖«ឥវ៉ាន់របស់គាត់មួយចំនួនធំទៀត គឺទុកនៅលើអូតែលកូរ៉េនៅឡើយ។ ដូច្នេះគាត់យកវ៉ាលីមួយ មកអូសសម្ដែងថតបង្ហោះហ្វេសប៊ុកនៅព្រលានយន្តហោះនៅកូរ៉េ ធ្វើឱ្យអ្នកគាំទ្រ និងមន្រ្តីផ្សេងៗទុកចិត្ត ហើយជឿតាមសកម្មភាពគាត់»។

ចំពោះគម្រោងវិលចូលស្រុកកាលពីថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០១៩ លោក កង គឹមហាក់ បានទម្លាយថា លោក សម រង្ស៊ី គ្រាន់តែចង់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុណ្ណោះ និងបំណងទុច្ចរិតមួយទៀត គឺបង្កចលាចលក្នុងប្រទេសធ្វើឱ្យអ្នកគាំទ្រជ្រោលច្របល់ ខ្លះត្រូវជាប់គុក និងខ្លះរត់ចោលស្រុក ប៉ុន្ដែជាក់ស្ដែងសម រង្ស៊ី មិនចង់មកចូលស្រុកនោះទេ គឺគាត់សម្ដែងថា មានគេបិទព្រំដែន បិទព្រលានយន្តហោះ ធាតុពិតនៃគំនិតរបស់គាត់ គឺមិនហ៊ានចូលនោះទេ។

ចំពោះបញ្ហាដែលគាត់តែងតែលើកឡើងពីបញ្ហានិគមជនបរទេស បញ្ហាពុករលួយ លោកថា លោក សម រង្ស៊ី ចេះតែលើកឡើងបង្កើតជាព្រឹត្តិការណ៍ ប៉ុន្ដែប្រសិនបើឱ្យសម រង្ស៊ី មកដោះស្រាយបញ្ហានោះ ក៏មិនអាចដោះស្រាយបានដែរ។ គាត់តែងតែបង្កើតព្រឹត្តិការណ៍ ដើម្បីទទួលបានប្រជាប្រិយភាព ហើយគ្មានគោលនយោបាយ គ្មានផែនការ គ្មានយុទ្ធសាស្រ្តអ្វីក្នុងការដោះស្រាយនោះទេ។

នៅក្នុងសេណារីយ៉ូដូចកូនក្មេងបៀមដៃកន្លង ដើម្បីបិទបាំងនឹងភាពអាម៉ាស់របស់សម រង្ស៊ី គ្មានតម្លៃនយោបាយអ្វីបន្តទៀតទេ សម្រាប់ជាតិខ្មែរ គឺនៅសល់តែតម្លៃតែមួយគត់គឺការអនុវត្តទោសទណ្ឌដែលខ្លួនបានទទួលពីទង្វើក្បត់ជាតិ និងការញុះញង់របស់ខ្លួន ដែលការញុះញង់ និងសម្តីផ្អែមដែលបង្កប់ដោយពិសពុលជាជំនាញរបស់ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm