​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត

2024/12/17 03:18:16 am        168

ភ្នំពេញ ៖ ​នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរូមពីគណៈកម្មាធិការកណ្តាល,ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងប្រធានយកដ្ឋានទាំង៥នៃ កាកបាទក្រហមកម្ពុជា សរុបចំនួន២៨នាក់ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។  

បន្ទាប់ពីបានស្ដាប់របាយការណ៍ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥. ដែលអានដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ រួចមក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពូជា បានធ្វើការកោតសរសើរ នូវសកម្មភាពរបស់គណៈកម្មាធិការ និងក្រុមប្រតិបត្តិទាំងអស់ ដែលមួយឆ្នាំកន្លងមកនេះ បានខិតខំ ជាពិសេសបានចូលរួមទប់ស្កាត់ និងផ្សព្វផ្សាយមេរោគអេដស៏ និង ជំងឺមិនឆ្លង ដែលជាជំងឺកំពុងពេញនិយម។ ដូច្នេះដើម្បីពង្រឺងការងារនេះបន្ថែម សម្រាប់ទិសដៅការងារឆ្នាំបន្ត លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានស្នើរអោយក្រុមប្រតិបត្តិទាំងអស់ បង្កើននូវការអប់រំផ្សព្វផ្សាយអំពីជំងឺមិនឆ្លង ( ជំងឺទឹកនោមផ្អែម. ជំងឺមហារីក. ជំងឺសសៃឈាមបេះដូង និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ) អោយបានទូលំទូលាយ។ លោកជំទាវបណ្ឌិតបញ្ជាក់ថាជំងឺនេះ មិនថាតែមនុស្សចាស់ទេ សូម្បីតែក្មេងៗក៏អាចកើតមានដែរ ដោយសារតែការទទួលទានរបបអាហារប្រចាំថ្ងៃមិនបានត្រឹមត្រូវ។

កិច្ចប្រជុំនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានធ្វើការណែនាំដល់គណៈកម្មាធិការ ជួយផ្សព្វផ្សាយដល់ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំងអស់​ អោយបេីកទូលាយដល់ការចូលជាគណ:កិត្តិយសកាកបាទក្រហមកម្ពុជា ទោះបីជាអាជីវករក៏ដោយ​ ដេីម្បីរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ក្នុងខេត្តនីមួយៗឲ្យកាន់តែប្រសើរឡើង. ។ ទាក់ទងការផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានណែនាំឲ្យប្រុងប្រយ័ត្ននិងត្រូវផ្តល់ឲ្យចំគោលដៅអ្នករងគ្រោះនិងលំបាកខ្វះខាតពិតប្រាកដ. ។ បន្ទាប់មកសម្តេចប្រធានបានណែនាំដល់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន. និងប្រធាននាយកដ្ឋានទាំង៥ ឲ្យសហការគ្នាក្នុងការអនុវត្តការងារឲ្យបានច្បាស់លាស់ក្នុងការបំពេញភារកិច្ច និងបេសកម្មមនុស្សធម៌. ។

ជាមួយគ្នានេះលោកជំទាវ​បណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញឹក​ កាកបាទក្រហមកម្ពុជា​ ក៏បានជម្រាបជូន​ និងឆ្លងរបាយការណ៍​ ចំណូល​ ចំណាយ​ ឆ្នាំ២០២៤​ និងស្នេីសុំការអនុម័តរបាយការណ៍ឆ្នាំ២០២៤​ ទិសដៅឆ្នាំ២០២៥​ និងផែនការថវិកាសម្រាប់ចំណាយជាអាទិភាពឆ្នាំ២០២៥។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន បានថ្លែងថាក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ជាស្ថាប័ននាំមុខគេក្នុងវិស័យមនុស្សធម៌ ត្រូវបន្តខិតខំពង្រឹង ពង្រីកសម្មភាពនៃចលនា កាកបាទក្រហម សំដៅជួយសង្គ្រោះជនរងគ្រោះ និង ងាយរងគ្រោះបំផុតឱ្យបានល្អ។ សម្តេចបានលើកឡើងផងដែរ ពីផែនការសកម្មភាព និងផែនការថវិកា ត្រូវគិតគូរឱ្យបានហ្មត់ចត់ ដោយផ្អែកលើការអនុវត្តតាមបណ្ដាឆ្នាំកន្លងមក និងត្រូវគិតពីស្ថានភាព ក៏ដូចជាភូមិសាស្ត្រខេត្តដែរ។ ម៉្យាងទៀតរាល់ថវិកាដែលទទួលបានពីសប្បុរជននានា ក៏ត្រូវយកទៅធ្វើឲ្យចំគោលដៅ នៃចលនាមនុស្សធម៌ និងទាន់ពេលវេលា ដើមី្បឲ្យម្ចាស់សប្បុរសជន មានទឹកចិត្តចូលរួមក្នុងការឧបត្ថម្ភដល់ចលនា កាកបាទក្រហមកម្ពុជា បន្ត៕

អត្ថបទ: សំ ងីម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm