សម្តេចធិបតី ស្នើអាយស៊ី ស៊ី-អង្គរ និងយូណេស្កូបន្តសម្របសម្រួល ដល់ការបញ្ជូនវត្ថុបុរាណខ្មែរ ឲ្យត្រឡប់មកប្រទេសវិញ

2024/12/17 03:27:12 pm        193

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់អាយ ស៊ី ស៊ី-អង្គរ/សំបូរព្រៃគុក អង្គការ យូណេស្កូ និងអង្គការដៃគូអន្តរជាតិនានា បន្តជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យវត្ថុបុរាណខ្មែរ បានវិលត្រ ឡបមកដល់ប្រទេសកម្ពុជាវិញ ក្រោយពីបាត់ខ្លួនអស់ជាច្រើនឆ្នាំដោយសារបញ្ហាសង្រ្គាមនៅកម្ពុជានោះ។

នៅក្នុងកិច្ចជំនួបជាមួយគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នា រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក, អង្គការយូណេស្កូ, និងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលើការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរមកមាតុប្រទេសវិញ, ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបនោះគណៈប្រតិភូបានលើកឡើងថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទផងដែរ។

គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។ គណៈប្រតិភូបានអះអាងទៀតថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នឹងបន្តយន្តការលើ ការងារនេះក្នុងរយៈពេល១០ឆ្នាំទៅមុខទៀតផងដែរ។ ជាមួយគ្នានោះគណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

នៅក្នុងកិច្ចជំនួបនោះ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តីក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមទាំងអង្គការយូណេស្កូ ក៏ដូចជាដៃគូអន្តរជាតិទាំងអស់ ជាពិសេសប្រទេសបារាំង និងជប៉ុនចំពោះការផ្ដល់ការគាំទ្រឥតងាករេក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌ និងជាតម្លៃលេចធ្លោជាសកលរបស់មនុស្សជាតិនោះ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm