យុវជនបោះជំរំ កំពុងលត់ដំខ្លួន ដោយឡើងហាត់ប្រាណម៉ោង៥ព្រឹក ខណៈអាកាសធាតុ​ចុះត្រជាក់ខ្លាំង

2024/12/17 04:25:02 pm        117

នៅព្រឹកថ្ងៃទី១៧ធ្នូនេះ ប្រតិភូយុវជនបោះជំរំជាសកលលើកទី១០ ឆ្នាំ២០២៤ បាន​នាំ​គ្នា​ឡើង​ហាត់ប្រាណនៅម៉ោង៥ព្រឹក ជាប់ជើងភ្នំគូលែន ជាមួយនឹងអាកាសធាតុចុះត្រជាក់១៤អង្សាសេ ដែល​សកម្ម ភាពឡើងព្រឹកព្រលឹមនេះ ត្រូវបានយុវជន ចាត់ទុកជាសកម្មភាព​លត់ដំ​ខ្លួន​ដ៏​សំខាន់​។

 

បញ្ជាក់ប្រាប់ BTV តំណាងយុវជនបោះជំរំ២រូប បានប្រាប់ថា សកម្មភាពឡើងហាត់ប្រាណនេះ ពួក​គេ បានក្រោកពីដំណេកតំាងពីម៉ោង៣យប់ ដើម្បីរៀបចំខ្លួនឡើងហាត់ប្រាណនៅម៉ោង៥ព្រឹក ជាមួយនឹងអាកាសធាតុត្រជាក់ក្តៅ។ ពួកគេបន្តថា ពួកគេធ្លាប់តែនៅផ្ទះ ក្រោកពីដំណេក​នៅ​ម៉ោង​៨​ព្រឹក ​ហើយមានប៉ាម៉ាក់ និងបង បានធ្វើម្ហូបទុកឱ្យហូប ដោយពុំបានធ្វើអ្វីៗទំាងអស់ ប៉ុន្តែនៅ​ពេលមក​កម្មវិធីបោះជំរំ គឺអ្វីៗត្រូវផ្លាស់ប្តូរទំាងអស់ មានន័យថា សកម្មភាពនៅក្នុងជំរំ ប្រៀប​ដូចជា​សកម្មភាពលត់ដំ ដ៏សកម្ម ហើយសកម្មភាពទំាងអស់នេះ នឹងធ្វើឱ្យពួកគេ ផ្លាស់​ប្តូរ​ទម្លាប់​មិន​ល្អ ទៅជាទម្លាប់ល្អសម្រាប់ ជីវិតពួកគេហើយពួកគេពេញចិត្ត​ដោយសង្ឃឹមថា ពួកគេ​នឹង​មាន​ខ្សែ​ជីវិត​ល្អ បន្ទាប់ពីពួកគេបានចូលរួម កម្មវិធីបោះជំរំជាសកល លើកទី១០ ឆ្នាំ​២០២៤។

 

សូមបញ្ជាក់ថា កម្មវិធីបោះជំរំយុវជនជាសកលនេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុង​គោល​បំណង​ពង្រឹង​យុវជន​ឱ្យ​ចេះ​រៀន​រស់​ជាមួយ​យុវជន​ផ្សេង​ៗ​​ទៀត ​ដែលពុំធ្លាប់ស្គាល់គ្នា ឱ្យចេះសាមគ្គីគ្នា ចេះបង្កើតជាសហគមន៍ និងរស់នៅ​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព ពិសេសការរស់នៅជុំគ្នារបស់យុវជន ប្រៀបដូចជាចង្កឹះមួយ គេកាច់បាក់ ចង្កឹះមួយ​បាច់​កាច់​មិនបាក់ ក្នុងន័យចេះឱ្យយុវជនចេះសាមគ្គីគ្នាទើបប្រទេសជាតិរឹងមាំ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm