រុស្ស៊ី ប្ដេជ្ញាត្រៀមខ្លួនប្រយុទ្ធនឹងអង្គការណាតូ នៅអឺរ៉ុប ក្នុងទសវត្សរ៍ក្រោយនេះ

2024/12/17 05:23:21 pm        188

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (១៦ ធ្នូ) ថា ទីក្រុងមូស្គូ ត្រូវតែត្រៀមខ្លួនឱ្យស្រេចដើម្បីប្រយុទ្ធជាមួយសម្ព័ន្ធមិត្តយោធាណាតូ នៅអឺរ៉ុប ក្នុងទសវត្សរ៍ក្រោយនេះ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានលើកឡើងថា លោកជឿថាជ័យជម្នះក្នុងសង្រ្គាមអ៊ុយក្រែន កំពុងងាកមកខាងទីក្រុងមូស្គូ ហើយ។

លោក អាន់ឌ្រី បេលូសូវ (Andrei Belousov) ប្រមុខការពារជាតិរបស់លោក ពូទីន បានលើកឡើងពីកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងខែកក្កដា និងគោលលទ្ធិយោធានៅសហរដ្ឋអាមេរិក រួមទាំងសមាជិកណាតូផ្សេងទៀត ថាជាភស្តុតាងដែលបង្ហាញថា ទីក្រុងមូស្គូ ត្រូវតែត្រៀមរៀបចំសម្រាប់ជម្លោះដោយផ្ទាល់ជាមួយសម្ព័ន្ធយោធាណាតូ ដែលកាន់តែក្រអឺតក្រទម នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

លោក Belousov បានដាក់ចេញនូវការផ្លាស់ប្តូរ និងកំណែទម្រង់ជាច្រើន ដែលលោកនិយាយថាចាំបាច់ ដោយ "គិតគូរពីប្រភពនៃជម្លោះយោធានាពេលអនាគត"។

លោកបានលើកឡើងពីផែនការរបស់អាមេរិក ក្នុងការធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន ការបើកមូលដ្ឋានការពារមីស៊ីលអាមេរិក នៅប៉ូឡូញ ផែនការត្រៀមប្រយុទ្ធថ្មីរបស់អង្គការណាតូ និងផែនការដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលណាតូ នៃការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់អាមេរិក នៅអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦។

ជាមួយគ្នានេះ លោក ពូទីន បានចោទលោកខាងលិចថាបានរុញរុស្ស៊ី ទៅដល់ "បន្ទាត់ក្រហម" របស់ខ្លួន - ជាស្ថានភាពដែលទីក្រុងមូស្គូបញ្ជាក់ជាសាធារណៈថាខ្លួននឹងមិនអត់ធ្មត់ទេ - ហើយបានព្រមានថា ទីក្រុងមូស្គូ ត្រូវបានបង្ខំឱ្យឆ្លើយតបទៅនឹងអនុត្តរភាពរបស់លោកខាងលិច៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        33
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        44
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm