ការជាប់ពាក់ព័ន្ធរបស់កូរ៉េខាងជើងក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាការពង្រីកជម្លោះដ៏គ្រោះថ្នាក់

2024/12/17 05:59:56 pm        150

ប្រទេសចំនួន១០ និងសហភាពអឺរ៉ុប បានចាត់ទុកការជាប់ពាក់ព័ន្ធដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើងក្នុងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនថា ជា «ការពង្រីកជម្លោះដ៏គ្រោះថ្នាក់» នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយដោយសហរដ្ឋអាមេរិក។

ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានរាប់ពាន់នាក់ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី រួមទាំងទៅកាន់ព្រំដែនតំបន់ Kursk ដែលអ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃចន្ទថា ទាហានរបស់ខ្លួនបានសម្លាប់ ឬធ្វើឱ្យទាហានកូរ៉េខាងជើងរងរបួសយ៉ាងហោចណាស់៣០នាក់។

សេចក្តីថ្លែងការណ៍ បាននិយាយថា «ការគាំទ្រដោយផ្ទាល់របស់កូរ៉េខាងជើងចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន បង្ហាញពីការពង្រីកជម្លោះដ៏គ្រោះថ្នាក់ ដោយមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខសហភាពអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដោយនិយាយសំដៅទៅលើប្រទេសកូរ៉េខាងជើង ជាមួយអក្សរកាត់ផ្លូវការរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានចុះហត្ថលេខាលើការចេញផ្សាយនេះ។

ក្រុមរដ្ឋមន្ត្រី បានបង្ហាញ «ការព្រួយបារម្ភយ៉ាងខ្លាំងអំពីការគាំទ្រផ្នែកនយោបាយ យោធា ឬសេដ្ឋកិច្ចណាមួយ ដែលរុស្ស៊ីអាចនឹងផ្តល់ដល់កម្មវិធីសព្វាវុធខុសច្បាប់របស់ប្រទេសកូរ៉េខាងជើង រួមទាំងអាវុធមហាប្រល័យ»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm