អ្នកនយោបាយ៖ ព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំងដើម្បីបំភាន់សាធារណជន

2024/12/17 07:40:28 pm        155

អ្នកនយោបាយ បានចាត់ទុកការបង្កើតព័ត៌មានក្លែងក្លាយជាឧបករណ៍របស់ក្រុមប្រឆាំង ដើម្បី​វាយប្រហាររាជរដ្ឋាភិបាល និងបំភាន់សាធារណជនតែប៉ុណ្ណោះ ។

កាលពីថ្មីៗនះតាមរយៈការផ្សព្វផ្សាយព័ត៌មានពីក្រុមប្រឆាំងទាក់ទងនឹង ចិនឈប់ផ្ដល់​កម្ចីដល់​កម្ពុជា លោកបណ្ឌិត ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានប្រាប់BTV នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងនាមអ្នក​នយោបាយមួយរូបចាត់​ទុកការនិយាយព័ត៌មានមិន​ពិត​របស់ក្រុមប្រឆាំងគ្រាន់តែឧបករណ៍ និងជាយុទ្ធសាស្រ្តដដែលៗ ដើម្បីបំភ្លៃខុសការពិត ជាពិសេស​អំឡុងពេលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ​ជាតិកំពូល​បំពេញទស្សនកិច្ចទៅ​កាន់បណ្តា​ប្រទេសធំៗ។

លោកបណ្ឌិត ហ៊ាង គឹមស្រឿន បញ្ជាក់ថា ការបំភាន់​ព័ត៌មាន​មិនពិត​របស់​ក្រុម​ប្រឆាំង​នា​ពេល​បច្ចុប្បន្ន​មិន​ត្រូវបានប្រជាពលរដ្ឋជឿទាំងស្រុងនោះទេ ដោយសារនោះជាលេស​នយោបាយ​ដដែលៗ​របស់​ក្រុមប្រឆាំងតែប៉ុណ្ណោះ។

ជាមួយគ្នា លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងថា ក្រុមប្រឆាំងតែង​មាន​ចេតនា​បំផុសបំផុស និងញុះញង់ឱ្យមានបញ្ហាក្នុងសង្គមតាមរយៈព័ត៌មានមិនពិត។

សូមបញ្ជាក់ថា ជុំវិញព័ត៌មានអំពី ចិនឈប់ផ្ដល់កម្ចីដល់កម្ពុជា ត្រូវបា​​ន​អ្នក​នាំពា​ក្យ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្រាលចោលទាំងស្រុង ដោយលើកឡើងថា ទំនាក់ទំនងរវាង​ប្រទេស​ទាំង​ពីរ គឺជាទំនាក់ទំនង ដែលបន្ដមានការស្អិតរមួត ត្រូវបានពង្រឹង តាមរយៈការវិនិយោគ និង​តាម​រយៈ​កិ​ច្ចសហប្រតិបត្ដិការនានា ដែលមានជាធរមាន។ លើសពីនេះ កម្ពុជា-ចិន មាន​គម្រោង​ជា​ច្រើន​ដែលបន្ដចុះពិនិត្យ និងត្រូវចុះកិច្ចព្រមព្រៀងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្ដិការ និង​ក្រប​ខណ្ឌ​នៃ​ការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥណសំណង រាប់ទាំងហិរញ្ញប្បទានសមទាន ជាច្រើន​ទៀត​៕ អត្ថបទ សេក ឧត្តម


 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        128
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        65
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm