សិស្សជាប់និងធ្លាក់បាក់ឌុប ចាប់ផ្តើមចូលរៀនជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

2024/12/17 08:02:03 pm        185

នៅថ្ងៃទី១៧ ខែធ្នូ នេះ នៅគ្រប់សាលាTVETទាំងអស់ នៅទូទាំងប្រទេស របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមបើកដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្រិត​សញ្ញា​បត្រ​ជាន់ខ្ពស់បច្ចេកទេស ថ្នាក់អាហារូបករណ៍រាជរដ្ឋាភិបាលដល់សិស្សដែលប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។

សិស្សធ្លាក់បាក់ឌុបដែលចូលរៀនជំនាញវិជ្ជាជីវៈនៅថ្ងៃដំបូង នៅវិទ្យាស្ថានជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន ខេត្តកណ្តាល បានប្រាប់BTVថា ការសម្រេចចិត្តចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ​កម្រិត​សញ្ញាបត្រ​ជាន់​ខ្ពស់បច្ចេកទេស ថ្នាក់អាហារូបករណ៍របស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យខាត​ពេល​វេលា និងបានប្តេជ្ញាខំប្រឹងរៀនជំនាញវិជ្ជាជីវៈ រយៈពេល២ឆ្នាំនេះ និងខំប្រឹង​រៀន​ចំណេះ​ដឹងទូទៅ​បំប៉ន​បន្ថែម​ផង ដើម្បីត្រៀមប្រឡងបាក់ឌុបនៅឆ្នាំក្រោយនេះទៀត។

លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនខេត្តកណ្តាល បានឱ្យដឹងថា នៅក្នុងបវេសនកាលឆ្នាំ២០២៤នេះ វិទ្យាស្ថានជាតិ បានទទួលសិស្ស​ចូលរៀន​ជំនាញ​វិជ្ជា​ជីវៈ​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេសទាំង៧ជំនាញ ក្នុងនោះ​ជំនាញ​ដែល​មាន​សិស្ស​ចូល​រៀន​ច្រើន​ជាង​គេ រួមមាន៖ ជំនាញអគ្គិសនី បរិក្ខារត្រជាក់ សំណង់ស៊ីវិល និង​ជំនាញ​យន្តសាស្ត្រ​រថយន្ត ជួសជុល និងថែទាំរថយន្តជាដើម។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ឱ្យដឹងថា នៅថ្ងៃនេះ គ្រប់សាលាTVETទាំងអស់នៅទូទាំងប្រទេស ចាប់ផ្តើមបើកដំណើរ​ការ​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលផ្តល់អាហារូបករណ៍​ដោយ​រាជ​រដ្ឋាភិបាល ជូនសិស្សប្រឡងជាប់ និង ធ្លាក់បាក់ឌុប ដើម្បីមានជំនាញ​វិជ្ជាជីវៈ​ពិត​ប្រាកដ​អាច​ប្រកបរបរការងារ បង្កើតប្រាក់ចំណូល ចិញ្ចឹមជីវភាពគ្រួសារ នៅថ្ងៃអនាគត ។ ទន្ទឹមនឹងនេះដែរ គ្រប់បណ្តាសាលាTVETទាំងអស់ គឺនៅតែបន្តទទួលពាក្យចុះឈ្មោះរៀនជំនាញ វិជ្ជា​ជីវៈសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសនេះជាធម្មតា ៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        447
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        481
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        622

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm