អភិបាលខេត្តតាកែវ អំពាវនាវប្រជាពលរដ្ឋរួមគ្នាសម្អាតបរិស្ថានអនាម័យឱ្យស្អាតល្អ

2021/10/30 06:50:02 pm        482

តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមទាំងអស់គ្នា ដើម្បីសម្អាតបរិស្ថានអនាម័យឱ្យស្អាតល្អ ពិសេសមិនត្រូវបោះចោល សម្រាមពាសវាលពាសកាល និងនៅតាមទីសាធារណៈ ឬនៅតាមសួនច្បារនោះឡើយ ដោយត្រូវបោះសម្រាមចោលនៅក្នុងធុងសម្រាមជានិច្ច ។

នៅក្នុងឱកាសចុះត្រួតពិនិត្យការជួសជុលសួនច្បារមាត់ទន្លេឡើងវិញ នៅក្នុងក្រុងដូនកែវ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍បន្តទៀតថា សួន​ច្បារសាធារណៈនេះ គ្រោងនឹងកសាងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំនេះ ដែលវានឹង​ក្លាយ​ជា​ទី​លំហែកាយ និងដើរកម្សាន្ត ពិសេសក្លាយជាទីន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ​មក​ធ្វើលំហាត់​ប្រាណទាំងព្រឹក និងពេលល្ងាចផងដែរ។

ដូច្នោះសូមបងប្អូនទាំងអស់គ្នាចូលរួម​សម្អាត​បរិស្ថាន​អនាម័យ​ឱ្យបានស្អាតល្អ ព្រោះមានតែការចូលរួមរបស់បងប្អូននោះទេ ទើបទីក្រុងនិងសួនច្បារ​របស់យើង មិនមានសម្រាម និងថង់ប្លាស្ទិចហើរតាមខ្យល់ ពិសេសគឺមិនមានក្លិនស្អុយ ហើយក្នុង​នោះដែរ យើងក៏អាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកដើរកម្សាន្តនៅក្នុងខេត្ត​យើងដែល​នឹង​ធ្វើឱ្យ​បងប្អូនយើងមានចំណូលមួយផ្នែកនៃវិស័យទេសចរណ៍។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា បើកាលណាបងប្អូនប្រជាពលរដ្ឋមានទម្លាប់រស់នៅស្អាត ហើយស្រឡាញ់បិរស្ថានល្អ មិនមានធុំក្លិនស្អុយ នោះសហគមន៍របស់យើងនឹងក្លាយ​ជា​សហគមន៍​គំរូ និងស្អាតល្អដោយមិនមានសម្រាមបោះចោលពាសវាលពាសកាលនោះទេ ហើយតាមរយៈការ​ទម្លាប់​របស់បងប្អូនចំពោះបរិស្ថានល្អនេះ ទីក្រុងរបស់យើងក៏ក្លាយជាទីក្រុងបៃតងខៀវស្រងាត់ ទីក្រុងស្អាតស្រស់ល្អ ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការណែនាំបន្ថែមទៅដល់ក្រុងជាង ត្រូវពន្លឿនការ​ជួសជុល​​សួនច្បារនៅផ្នែកខាងកើតឱ្យបានលឿន និងឆាប់រហ័ស ព្រោះសួនច្បារយើង​បច្ចុប្បន្ន​សួនពីខាងលិច គឺយើងបានធ្វើរួចរាល់ហើយដែរ ដោយយើងបានពង្រីកសួនឱ្យ​មានភាព​ធំទូលាយ​សម្រាប់​ឱ្យបងប្អូនប្រជាពលរដ្ឋមកសម្រាកកម្សាន្ត និងដើរហាត់ប្រាណផងដែរ ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm