អ៊ីរ៉ង់ថ្កោលទោសការវាយប្រហារ នៅតំបន់ហ្កាហ្សា និងការវាយប្រហារលើប្រទេសយេម៉ែន

2024/12/17 11:05:19 pm        57

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃចន្ទន បានថ្កោលទោសការបន្តការវាយប្រហារយ៉ាងព្រៃផ្សៃរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា និងការវាយប្រហារតាមអាកាស ដោយសហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើប្រទេសយេម៉ែន។

ខណៈពេលដែលប្រតិកម្មទៅនឹងការវាយប្រហារតាមអាកាសបន្តរបស់អ៊ីស្រាអែល នៅទូទាំងហ្កាហ្សាស្ទ្រីប (Gaza Strip) លោក Baghaei បានរិះគន់«អសកម្ម»នៃស្ថាប័នអន្តរជាតិក្នុងប្រឈមនឹងការប្រល័យពូជសាសន៍ជាបន្តបន្ទាប់»របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន ដោយអំពាវនាវឲ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ «អំពើប្រល័យពូជសាសន៍» នៅក្នុងតំបន់ហ្កហ្សា និង ផ្តន្ទាទោសមេដឹកនាំអ៊ីស្រាអែលចំពោះការប្រព្រឹត្ត«ឧក្រិដ្ឋកម្មដ៏សាហាវព្រៃផ្សៃ»។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥នាក់ ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនពីរកំណត់គោលដៅទៅលើសាលារៀនមួយ ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន និងមជ្ឈមណ្ឌលការពារជនស៊ីវិល នៅតំបន់ហ្កាហ្សាស្ទ្រីប។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយស្តីពីការវាយប្រហារតាមផ្លូវអាកាសដោយសហរដ្ឋអាមេរិក និងអង់គ្លេស ទៅលើប្រទេសយេម៉ែន លោក Baghaei បានបញ្ជាក់ថា ការធ្វើដដែលៗនៃ«ការឈ្លានពានផ្នែកយោធា» ដោយសហរដ្ឋអាមេរិក និងអង់គ្លេសប្រឆាំងនឹងយេម៉ែន «ស្របពេលជាមួយនឹងការបន្តការគាំទ្រគ្មានដែនកំណត់របស់ប្រទេសទាំងពីរសម្រាប់ការប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ដោយសង្កត់ធ្ងន់ថា ការវាយប្រហារនោះ គឺជាការរំលោភបំពានលើគោលការណ៍ និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        63
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm