បាតុកម្ម​នៅតែ​បន្ត​ប្រឆាំង​ទៅ​នឹង​រដ្ឋប្រហារ​យោធា​ប្រទេស​ស៊ូដង់​

2021/10/30 07:22:46 pm        373

​ស៊ូដង់៖ ការតវ៉ា​នៅតាម​ដងផ្លូវ​បាន​បន្ត​នៅក្នុង​រដ្ឋធានី​ Khartoum ប្រទេស​ស៊ូដង់ ខណៈ​បាតុកម្ម​នៅ​តែ​បន្ត​ប្រឆាំង​ទៅ​នឹង​យោធា​ដែល​បាន​ដណ្ដើម​អំណាច​ នៅក្នុង​រដ្ឋប្រហារ​កាលពី​ដើម​ស​ប្តា​ហ៍​នេះ​។ បាតុករ​បានដាក់​ដុំថ្ម​កាត់​ផ្លូវ និង​បាន​ដុត​សំបក​កង់​រថយន្ត ខណៈ​រថយន្ត​សន្តិសុខ​ប្រទេសស៊ូដង់​ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​បាន​បើក​នៅ​ជុំវិញ​នោះ​។

យោងតាម​គណៈកម្មាធិកា​រ​របស់​គ្រូពេទ្យ និង​សកម្មជន​ប្រទេស​ស៊ូដង់​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​បាតុកម្ម​បាន​ផ្ទុះឡើងយ៉ាងហោចណាស់មនុស្ស ៩​នាក់​បាន​ស្លាប់​ដោយ​ការ​បាញ់កាំភ្លើង​របស់​កង​កម្លាំង​សន្តិសុខ និង​មនុស្ស​យ៉ាងហោចណាស់​ ១៧០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​។ ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​បាន​អំពាវនាវ​ ដល់ប្រជាជនរាប់លាន​នាក់​ឱ្យ​ចូលរួម​ដង្ហែ​ក្បួន​បាតុកម្មនៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​បញ្ឈប់​រដ្ឋប្រហារ​។ សកម្មភាព​នេះ​កើតឡើង​នៅពេលដែលឧ​ត្ត​ម​សេនីយ​យោធាប្រទេស​ស៊ូដង់ ដែល​បានដណ្ដើម​អំណាច​បាន​និយាយថា យោធា​ដែល​លោក​ដឹកនាំ​នឹង​តែងតាំង​នាយករដ្ឋមន្ត្រី ដើម្បី​គ្រប់គ្រងក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

នៅក្នុង​បទសម្ភាសន៍​ជាមួយទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Sputnik របស់​ប្រទេស​រុស្ស៊ី​ដែល​បានចេញ​ផ្សាយ​កាលពីថ្ងៃសុក្រ លោក​ឧ​ត្ត​ម​សេនី​យ៏ Abdel-Fattah Burhan បាន​និយាយថា នាយករដ្ឋមន្ត្រី​ថ្មីនឹង​បង្កើត​គណៈរដ្ឋមន្ត្រី​ដែល​នឹង​បែងចែក​ការដឹកនាំ​ប្រទេស ​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធរហូតដល់​ការបោះ​ឆ្នោតដែល​បានគ្រោង​ទុក​នៅ​ខែកក្កដា ឆ្នាំ២០២៣​។ កាលពី​ថ្ងៃ​ចន្ទលោក Burhan បាន​រំលាយ​រដ្ឋាភិបាល​អន្តរ​កាល និង​ឃុំខ្លួន​នាយករដ្ឋមន្ត្រីលោក Abddalla Hamdok មន្ត្រី​រដ្ឋាភិបាល និង​មេដឹកនាំ​នយោបាយ​ជាច្រើនរូបនៅក្នុងរដ្ឋប្រហារ​ ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​លោកខាងលិច​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        200
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        240
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm