លោក Ahmad al-Sharaa មេដឹកនាំក្រុមប្រដាប់អាវុធ ដែលបានដណ្តើមអំណាច ក្នុងប្រទេសនេះ បាននិយាយថា រដ្ឋាភិបាលស៊ីរីថ្មី ចង់ «ទទួលបានសំឡេង» នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។
លោក Abu Mohammed al-Golani ជាមេដឹកនាំដែលត្រូវបានគេស្គាល់ថា Abu Mohammed al-Golani បានប្រាប់ទូរទស្សន៍ Asharq ថា៖ «យើងចង់ទទួលបានសំឡេង នៅក្នុងក្រុមប្រឹក្សាសន្តិសុខ»។
ទូទស្សន៍នេះ មិនបាននិយាយច្បាស់ថា តួនាទីអ្វីដែលរដ្ឋាភិបាលស៊ីរីថ្មីឃើញដោយខ្លួនឯងក្នុងក្រុមប្រឹក្សាសន្តិសុខ។ យោងតាមមេដឹកនាំរូបនេះ សេចក្តីសម្រេចមួយចំនួនរបស់អង្គការសហប្រជាជាតិទាក់ទងនឹងប្រទេសស៊ីរី ទាមទារឲ្យមានការពិនិត្យឡើងវិញ។
លោក Al-Sharaa បានធ្វើអត្ថាធិប្បាយលើកិច្ចចរចាស្តីពីស៊ីរី ដែលត្រូវបានប្រារព្ធឡើង នៅទីក្រុង Aqaba ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី ១៤ ខែធ្នូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារ៉ែន អេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី កាតា លីបង់ អារ៉ាប់រួម អារ៉ាប៊ីសាអ៊ូឌីត និងទួរគី ក៏ដូចជារដ្ឋមន្ត្រីការបរទេសអាមេរិក និងប្រមុខការទូតរបស់សហភាពអឺរ៉ុប។