កសិករខេត្តឧត្តរមានជ័យ ចាប់ផ្តើមប្រមូលផលស្រូវរដូវប្រាំងបណ្ដើរៗហើយ

2021/10/30 07:59:59 pm        450

ឧត្តរមានជ័យ ៖​ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ទទួលបានទិន្នល្អប្រសើរ នឹងចាប់ផ្តើមប្រមូលផលច្រូតកាត់បណ្តើរៗខ្លះហើយ នៅតាមតំបន់មួយចំនួន។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យលោក សូត្រ ស៊ីសុខឃាង បាន​បន្ដ​ទៀតថា ផលដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្ត ក្រុងស្រុកទាំង​ប្រាំ​​របស់ខេត្តឧត្តរមានជ័យ សំរាប់ឆ្នាំ២០២១នេះ នឹងទទួលបានទិន្នល្អប្រសើរច្រើន​ជាង​បណ្តា​ឆ្នាំមុន​ ដោយសារតែឆ្នាំនេះ ដំណាំស្រូវរបស់ប្រជាកសិករ​មានប្រភពទឹកភ្លៀង​ដែល​បង្ករឲ្យមាន​ជំនន់​ទឹកចូលស្រែរបស់កសិករបានគ្រប់គ្រាន់​នៅចុងឆ្នាំ មិនបង្ករឲ្យមានមានខូចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀងនោះឡើយ ផ្ទុយទៅវិញពេលទឹកបានស្រកបែរហុចផ្លែផ្កា​ឲ្យដំណាំស្រូវមាន​ការ​ដុះបែកគុម្ព​ល្អប្រសើរ។

លោកបន្តទៀតថា សំរាប់ការងារកសិកម្ម ចុងឆ្នាំ២០២១នេះ​ប្រជាកសិករអនុវត្ត​បានលើផ្ទៃដី​គ្រប់​ដណ្តប់លើវិស័យកសិកម្មស្រូវរដូវវស្សាសរុបចំនួន ៩៧,២២០ហិកតា។ក្នុងនោះ រួមមាន​ប្រភេទ​ស្រូវស្រាល​ ២៧៥៥ហិកតា ស្រូវកណ្តាល៨៨៦៩៥ ហិកតាស្រូវធ្ងន់ ៥៥៧០ ហិកតាស្រូវចំការ ២៦០ ហិកតា​។ ភាគច្រើនកសិករអាចផលិត​ស្រូវ​ក្នុងមួយឆ្នាំបានរហូត​ទៅដល់២ដងប្រសិន​បើ​ភូមិសាស្រ្តទីតាំងកន្លែងរបស់គាត់នៅជិតប្រព័ន្ធប្រឡាយធារាសាស្រ្តនោះ។

យ៉ាងណាម៉ិញចំពោះតម្លៃស្រូវវិញនោះ គឺមានតម្លៃថេរ​សមរម្យ​កសិករអាចទទួលយក​បានដោយ​សារ​តែ​កសិករមួយចំនួន​បានចង់ក្រង​ជាមួយសហគមន៍​ស្រូវអង្ករស្រូវ​ជាមួយ​ក្រុមហ៊ុន​ដោយ​តម្លៃស្រូវ​ចាប់ឆាយ ​កសិករ​អាច​លក់បានតម្លៃលើទីផ្សារក្នុង១គីឡូ​ប្រមាណ៨០០រៀល រីឯស្រូវល្អ​អាច​លក់​បាន​លើ​តម្លៃជាង១០០០រៀល ​ផងដែរ៕

អត្ថបទ ៖ ឃិនសារិទ្ធ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm