ការរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បានកើតមាននៅឯរដ្ឋធានី Port Vila របស់ប្រទេសវ៉ានូអាទូ នៅថ្ងៃអង្គារ (ទី១៧ ខែធ្នូ) នេះ ដោយហេតុការណ៍នោះបានធ្វើឲ្យខូចខាតអគារជាច្រើនខ្នង និងរថយន្តជាច្រើនគ្រឿង ខណៈមានសេចក្ដីរាយការណ៍ថា យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិត។
រូបភាពវីដេអូពីទូរទស្សន៍រដ្ឋវ៉ានូអាទូ VBTC បានបង្ហាញពីយានយន្តដែលរងការខូចខាតនៅក្រោមអគារដែលដួលរលំ នៅតាមដងផ្លូវ។ ទូរទស្សន៍នោះបានរាយការណ៍ថា មនុស្សម្នាក់ បានជាប់ក្នុងអគារដែលបាក់រលំ។
រូបភាពវីដេអូដែលបានត្រូវបង្ហោះនោះ ក៏បានបង្ហាញឲ្យឃើញពីបង្អួចប៉ើងតាមខ្យល់ និងសសរបេតុងដួលរលំ នៅឯអគារដែលទទួលបេសកកម្មបរទេស ក្នុងរដ្ឋធានី ក្នុងនោះរួមទាំងស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងនូវ៉េលហ្សេឡង់ផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារនេះដែរ ប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានលុបចោលការព្រមានដំបូង អំពីរលកយក្សស៊ូណាមិ សម្រាប់ប្រទេសកោះវ៉ានូអាទូ៕


