រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកយកប្រធានបទ៖ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល ក្រុមការងារក្នុងវិស័យសុខាភិបាល

2024/12/18 03:20:46 am        248

ភ្នំពេញ ៖. ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤១៥៣ នាក់, នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយសិក្ខាកាមនិងបានផ្តល់ជាការណែនាំសម្រាប់ការងារជ្រើសរើសមន្រ្តីបម្រើការងារតាមអង្គភាពក្នុងវិស័យសុខាភិបាល ឱ្យធ្វើការជ្រើសរើសដោយភាពត្រឹមត្រូវជានិច្ចកាល។

ជាកិច្ចបន្តឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានធ្វើបទបាឋកថាលើប្រធានបទ ការបង្កើនសមិទ្ធិផលការងារ (performance) របស់បុគ្គល/ក្រុមការងារក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់ថា ដើម្បីបង្កើនប្រសិទ្ធិភាពការងារក្នុងវិស័យសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់រូបត្រូវធ្វើការឱ្យចេញជាសមិទ្ធិផល ហើយសមិទ្ធផលទាំងនេះនឹងត្រូវកើតឡើងជាបន្តបន្ទាប់ មិនមែនគ្រាន់តែកើតឡើងដោយចៃដន្យ ឬម្តងម្កាលនោះទេ។ បន្ថែមពីលើនេះ អ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ត្រូវរៀបចំក្រុមការងារឱ្យមានប្រសិទ្ធិភាព សម្រាប់បំពេញការងារតាមអង្គភាពផងដែរ។

ដើម្បីដឹកនាំក្រុមការងារអោយមានប្រសិទ្ធិភាព អ្នកដឹកនាំត្រូវ (១).ចេះប្រែក្លាយការងារពីអតីតកាល អោយក្លាយជាកម្លាំងវិជ្ជមាន និងបន្តខិតខំកែលម្អការងារកន្លងមក អោយកាន់តែប្រសើរឡើង (២).ត្រូវផ្តល់ក្តីសង្ឃឹមដល់សមាជិកក្រុមការងារ និងយកចិត្តទុកដាក់ស្តាប់ ផ្តល់ការគិតគូរ និងជួយដល់បុគ្គលិកដោយក្តីសុចរិត (៣).មានភាពបត់បែនក្នុងការងារដើម្បីធ្វើអោយក្រុមការងារឬអង្គភាពមានភាពរស់រវើក ឬ ភាពទាក់ទាញអោយមានការចូលរួមកាន់តែច្រើនពីបុគ្គលិកនិងភាគីពាក់ពន្ធ័ (៤).បង្កើតបរិស្ថានការងារដែលរីកចម្រើន និងមាននិរន្តរភាពតាមរយៈការជួយគ្នាទៅវិញទៅមក និង (៥). ត្រូវជំរុញអោយមានការរក្សាអោយបាននូវមនសិការវិជ្ជាជីវៈសុខាភិបាលនិងជំរុញអោយក្រុមការងារសម្រេចបានសមិទ្ធផលសម្រាប់វិស័យសុខាភិបាលទាំងមូល។

ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ នៅក្នុងសប្តាហ៍នេះក៏មានបទបង្ហាញពីការធ្វើ PDIA សម្រាប់ទាក់ទាញការមកប្រើប្រាស់សេវានៅមន្ទីរពេទ្យបង្អែកស្រុកមេសាង នៃរដ្ឋបាលខេត្តព្រៃវែង៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        151
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        106
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm