អង្គការសហប្រជាជាតិនិយាយថា ជម្លោះក្នុងប្រទេសស៊ីរី ពុំទាន់បញ្ចប់ទេ

2024/12/18 04:04:38 pm        143

បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី បានព្រមានកាលពីថ្ងៃអង្គារ ១៧ ធ្នូ ដោយគូសបញ្ជាក់ពីការប៉ះទង្គិចគ្នារវាងក្រុមដែលគាំទ្រដោយប្រទេសទួរគី និងក្រុមឃឺដនៅភាគខាងជើងប្រទេសថា ជម្លោះក្នុងប្រទេសស៊ីរីពុំទាន់បានបញ្ចប់នៅឡើយទេ សូម្បីតែបន្ទាប់ពីការចាកចេញរបស់អតីតប្រធានាធិបតីលោក Bashar al-Assad ក៏ដោយ។

លោក ហ្គៀរ ផេឌើសិន (Geir Pedersen)បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាក្នុងប្រទេសស៊ីរី បានអំពាវនាវនៅក្រុមប្រឹក្សាសន្តិសុខសម្រាប់អ៊ីស្រាអែលឱ្យបញ្ឈប់សកម្មភាពតាំងទីលំនៅទាំងអស់នៅក្នុងតំបន់ខ្ពង់រាបហ្គោឡង់ (Golan)របស់ស៊ីរី ហើយបាននិយាយថាការបញ្ចប់ការដាក់ទណ្ឌកម្មនឹងក្លាយជាគន្លឹះសំខាន់ក្នុងការជួយស្រោចស្រង់ប្រទេសនេះ។   

ខណៈកំពុងនិយាយពីក្រុមយុទ្ធជនគាំទ្រដោយទួរគី និងកងកម្លាំងឃឺដ លោកបានព្រមានថា មានអរិភាពយ៉ាងខ្លាំងក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ មុនពេលបទឈប់បាញ់ត្រូវបានសម្របសម្រួល។

លោកបាននិយាយថា បទឈប់បាញ់រយៈពេល៥ថ្ងៃឥឡូវនេះបានផុតកំណត់ ហើយខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរបាយការណ៍នៃការកើនឡើងសកម្មភាពយោធា។ ការកើនឡើងបែបនេះអាចជាមហន្តរាយ។

ភ្លាមៗបន្ទាប់ពីការលើកឡើងរបស់បេសកជនរូបនេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនបានបន្ថែមពេលបទឈប់បាញ់រហូតដល់ចុងសប្តាហ៍នេះ រវាងក្រុមយុទ្ធជនគាំទ្រដោយប្រទេសទួរគី និងយុទ្ធជន ជនជាតិឃឺដស៊ីរី នៅឯទីក្រុងម៉ាន់ប៊ីជ(Manbij)។

អង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សជាង ៨៨ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីមានការកើនឡើងចុងក្រោយនៃអរិភាព នៅក្នុងប្រទេសស៊ីរី។

ដៃគូរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ប្រហែល ៦ ភាគរយនៃជនភៀសខ្លួន កំពុងរស់នៅជាមួយនឹងទម្រង់នៃភាពខ្វះខាតយ៉ាងហោចណាស់មួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm