ប្រតិភូវិនិយោគិនចិនចំនួន ៣ក្រុម ចាប់អាម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជា

2024/12/18 04:46:47 pm        260

ប្រតិភូវិនិយោគិនមកពីប្រទេសចិនចំនួន ៣ក្រុម បានកំពុងស្វែងរកឱកាសវិនិយោគ និង​បាន​ចាប់​អារម្មណ៍​លើ​ការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងបានប្តេជ្ញាជួយ​គៀង​គរ​វិនិយោគិន​ចិន ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។

ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារជាមួយ គណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី ១៧ ម្សិលមិញនេះ, ឯកឧត្តម​អគ្គ​លេខា​ធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ទាំងអស់ និងបានគូស​រំលេច​ពី​កំណើន​នៃ​រំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេសកំណើនៃរំហូរវិនិយោគចិនមកកម្ពុជា ក្នុង​រយៈ​ពេល​ ប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬ​លេខ២ ជារៀងរាល់ឆ្នាំ។

 

ឯកឧត្តមអគ្គលេខាធិការ បានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែល​បាន​ឈាន​ដល់​កម្រិតខ្ពស់ បំផុត ហើយភាគីទាំងពីរ​បាន​ខិតខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និង​បង្កើត​ឱ្យ​មានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏​ដូច​ជា​របៀង​មច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ ក៏បានធ្វើអត្ថាធិប្បាយអំពី បរិយាកាស និងរបបវិនិយោគកម្ពុជា ដែលមានភាព​អំណោយ​ផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។

 

ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មក​ពី​ទី​ក្រុង​សិន​យ៉ាង ខេត្តលាវនីង ប្រទេស ចិន, បានជម្រាបជូនថា លោកស្រីបាន​ធ្វើ​ការ​សិក្សា​ពី​កាលានុវ​ត្ត​ភាព​វិនិ​យោគ​នៅកម្ពុជាអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ នៅ ពេលនេះ ក្រុមហ៊ុន​មាន​បំណង​បណ្តាក់​ទុន​វិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និង​ការនាំចេញ។

 

ដោយឡែកគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យា គ្រប់គ្រងសេដ្ឋកិច្ច អន្តរជាតិប៉េកាំង តំណាង​ដោយ​លោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នៃ​សកល​វិទ្យា​ល័យ​ប៉េកាំង លោកស្រីបានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-ចិន ដែល​ត្រូវ​បាន​ថ្នាក់​ដឹក​នាំកំពូលនៃប្រទេសទាំងពីរ ធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រទេស​។ ស្របគ្នានេះ លោកស្រីបានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះបច្ចុប្បន្ន​ភាព​ថ្មី​នៃ​បរិយាកាស​វិនិយោគនៅកម្ពុជា ដែលមានភាពល្អ ប្រសើរ និងទាក់ទាញខ្ពស់, លោកស្រីបាន​ណែនាំ​ឱ្យ​សហគ្រាសឆ្នើម ដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព លើ​មុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ។ 

 

ចំណែក ប្រតិភូសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម​ខេត្ត​ហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី, លោក សង្ឃឹមថា ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជា​ពិសេស វិនិយោគិននៅខេត្តហ៊ូប៉ី មានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគ នៅក​ម្ពុជា​កាន់​តែ​ច្រើន​ទ្បើង​ថែម​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        201
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm