NEA ប្រកាសឱកាសការងារជាង៥ម៉ឺនកន្លែង ដល់ពលរដ្ឋ និងសិស្សនិស្សិត ដែលកំពុង មានតម្រូវការ

2024/12/18 05:19:13 pm        438

ទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA ) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ប្រកាស​អំពី​ឱកាសការងារចំនួន ៥៣,៥៨៨ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ដែលកំពុងមានតម្រូវការក្នុងពេលបច្ចុប្បន្ននេះ ។

បច្ចុប្បន្ននេះ ក្រុមការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ( NEA) នៅបន្តការចុះផ្សព្វផ្សាយឱកាសការងារជាច្រើន ទៅដល់និស្សិត នៅតាម​សកល​វិទ្យាល័យ​នានា នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាឱកាស និងបង្កភាពងាយស្រួលជូនដល់យុវជន សិស្ស និស្សិត កំពុងស្វែងរកការងារ ដើម្បីរកប្រាក់កាសផ្គត់ផ្គង់ការងាររៀនសូត្រ និងបំពេញ​តម្រូវ​ការ​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀតជាដើម។

ក្រុមនិស្សិត នៃសកលវិទ្យាល័យជាតិគ្រប់គ្រង (MUM) បង្ហាញការយល់ឃើញថា នេះ គឺជា​ការ​ផ្តល់​នូវ​ឱកាស​ល្អ សម្រាប់ការទទួលបានការងារធ្វើ ដោយមិនពិបាកក្នុងការតាមស្វែករក ព្រោះ​នៅ​ទី​នេះ ​មានឱការងារយ៉ាងច្រើន ដែលអាចឱ្យពួកគាត់ជ្រើសរើសដើម្បីធ្វើការ ឱ្យសម​ស្រប​ទៅ​តាម​ចំណេះ និងជំនាញផ្ទាល់ខ្លួនដែលពួកគាត់កំពុងតែមាន ។

គួរបញ្ជាក់ថា សកម្មភាពរបស់ក្រុមការងារការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តែងធ្វើជាប្រចាំថ្ងៃ និងរៀងរាល់សប្តាហ៍ នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងរាជធានីភ្នំពេញ ដោយបែងចែកវេណ និង​ពេល​វេលា​តាម​កាលវិភាគ។

មិនត្រឹមតែការចុះផ្សព្វផ្សាយនេះនោះទេ រៀងរាល់២ដង ក្នុង១ខែ NEA ក៏តែងបានរៀបចំ​ពិព័រណ៍​ការ​ងារ​ជា​ច្រើន នៅទីតាំងរបស់ខ្លួន ស្ថិតនៅក្នុងក្រសួងការងារ ដែលអាចឱ្យយុវជន សិស្ស និស្សិត អាចទៅស្វែងការងារបានដោយផ្ទាល់នៅទីនោះ ដោយមានក្រុមហ៊ុនជាដៃគូរជាច្រើន ត្រៀម​ចាំទទួលពាក្យ និងសម្ភាសផ្ទាល់មាត់ភ្លាមៗជាមួយក្រុមការងារជំនាញតែម្តង ដោយ​មិន​រង់ចាំ​យូរ ឬចំណាយពេលនោះឡើយ ពោលសម្ភាសជាប់ភ្លាម អាចទទួល​បាន​ការងារ​ភ្លាម​ៗ​តែ​ម្តង​៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        15
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        16
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm