រុស្ស៊ី បង្កើនការវាយប្រហារនៅតំបន់ Kursk និងជួរមុខភាគខាងកើតអ៊ុយក្រែន

2024/12/18 05:30:16 pm        123

ប្រមុខបញ្ជាការជាន់ខ្ពស់កងទ័ពរបស់អ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៧ ធ្នូ) ថា ទីក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើកងកម្លាំងទីក្រុងគីវ ដែលកំពុងប្រយុទ្ធដើម្បីកាន់កាប់តំបន់ ឃើស (Kursk) របស់រុស្ស៊ី និងបង្កើនសម្ពាធកាន់តែខ្លាំងលើតំបន់ ដូណិត (Donetsk) ភាគខាងកើតរបស់អ៊ុយក្រែន។

នៅពេលសង្រ្គាមខិតជិតដល់ឆ្នាំទី៣ របស់ខ្លួន កងទ័ពអ៊ុយក្រែន មានការនឿយហត់ ទាំងអាវុធ និងកម្លាំងមនុស្ស ព្រមទាំងចាញ់ប្រៀបខ្លាំងនៅតាមបណ្តោយជួរមុខ ១.១៧០គីឡូម៉ែត្ររបស់ខ្លួន។ បញ្ជាការជាន់ខ្ពស់អ៊ុយក្រែន លោក អូឡេកសានដឺ ស៊ីស្គី (Oleksandr Syrskyi) បានលើកឡើងក្នុងសុន្ទរកថាមួយថា "សម្រាប់ថ្ងៃទីបីជាប់គ្នា រុស្ស៊ីកំពុងវាយលុកយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Kursk"។

លោក Syrskyi បន្តថា ការប្រយុទ្ធគ្នាក៏កំពុងកើនឡើងផងដែរនៅក្នុងតំបន់ Donetsk ភាគខាងកើត ដែលកងកម្លាំងរុស្ស៊ី កំពុងវាយរុលក្នុងល្បឿនដ៏លឿនបំផុតរបស់ពួកគេនៅឆ្នាំនេះ។ លោកបានប្រាប់រដ្ឋាភិបាល និងមន្ត្រីក្នុងតំបន់ថា ទាហានរុស្ស៊ី បន្តផ្តោតការវាយលុករបស់ពួកគេលើមជ្ឈមណ្ឌលភស្តុភារនៃទីក្រុង ផុករ៉ូវ (Pokrovsk) និង គូរ៉ាខូវ (Kurakhove)។

ក្រសួងការពារជាតិរុស្ស៊ី និយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិ ហាននីវកា (Hannivka) ភាគខាងជើងនៃទីក្រុង Pokrovsk ជាទីតាំងនៃការប៉ះទង្គិចគ្នាខ្លាំងរបស់អ៊ុយក្រែន ដែលផលិតធ្យូងថ្មសម្រាប់ឧស្សាហកម្មដែក។ យោធាអ៊ុយក្រែន មិនបានលើកឡើងពីភូមិនេះទេ ប៉ុន្តែបាននិយាយនៅក្នុងរបាយការណ៍ពេលយប់របស់ខ្លួនថា កងកម្លាំងទីក្រុងគីវ បានវាយបកវិញលើការវាយប្រហាររបស់រុស្ស៊ីចំនួន ២៣លើក ក្នុងចំណោម៣៥ នៅតំបន់នោះ ហើយស្ថានការណ៍នៅតែតានតឹង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm