បណ្ដាញថាមពលឈានមុខគេឈ្មោះ កេនយ៉ា ផៅវើ (Kenya Power) បាននិយាយថា ប្រទេសកេនយ៉ា រងការដាច់ចរន្តអគ្គិសនីយ៉ាងទូលំទូលាយនៅថ្ងៃពុធ (១៨ ធ្នូ) នេះ ដែលប៉ះពាល់ដល់តំបន់ភាគច្រើននៃប្រទេស។

ការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាហ្រ្វិកបូព៌ា ដែលកំពុងបន្តគិតត្រឹមម៉ោង ០២:០០ (ម៉ោងសកល) គឺជាបញ្ហាចុងក្រោយបំផុតនៃវិបត្តិអគ្គីសនីដែលកេនយ៉ា បានជួបប្រទះក្នុងអំឡុងប៉ុន្មានឆ្នាំមកនេះ។

ក្រុមហ៊ុន Kenya Power បាននិយាយថា "យើងនឹងផ្តល់បច្ចុប្បន្នភាពពីដំណើរការស្តារថាមពលឡើងវិញក្នុងពេលឆាប់ៗ" ដោយបន្ថែមថា មូលហេតុនៃការដាច់ចរន្តនេះ មិនទាន់កំណត់បាននៅឡើយ។ Kenya Power ផ្គត់ផ្គង់ថាមពលដល់អតិថិជនជាង ៩,៦លាននាក់ នៅទូទាំងកេនយ៉ា នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន។

ក្រុម ណេតប្លុក (Netblocks) អ្នកសង្កេតការណ៍សកល ដែលតាមដានការប្រើអ៊ីនធឺណិត បាននិយាយថា ការដាច់អគ្គិសនីនេះក៏បានប៉ះពាល់ខ្លាំងដល់បណ្ដាញអ៊ីនធឺណិតនៅទូទាំងប្រទេស ហើយក៏បានប៉ះពាល់ដល់ប្រទេសជិតខាង តង់ហ្សានី ផងដែរ៕